គិតខ្លីម្ល៉េះ! នារីវ័យក្មេងម្នាក់ សម្រេចធ្វើអត្តឃាតខ្លួនឯង ដោយលេបថ្នាំសម្លាប់ខ្លួន ដោយសារតែមូលហេតុនេះ…

(រតនគិរី): ករណីនេះបានកើតឡើង កាលពីថ្ងៃទី៦ខែធ្នូឆ្នាំ២០២០ នៅផ្ទះឈ្មោះគន្ទៀង គុយ ស្ថិតនៅក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី។ នារីម្នាក់បានធ្វើអត្តឃាត ដោយលេបថ្នាំសម្លាប់ខ្លួន ទាំងវ័យក្មេង ព្រោះតែខឹងឪពុកម្ដាយ ឈ្លោះប្រកែកគ្នា ធ្វើឲ្យខ្មាសអ្នកជិតខាងខ្លាំងពេក។ នារីអត្តឃាតជនមានឈ្មោះ គុយ វីណា អាយុ២៣ឆ្នាំ ជនជាតិព្រៅមុខរបរ បុគ្គលិកពេទ្យឯកជន (ពេទ្យស្កាយអ៊ីននៅខេត្តរតនគិរី) មានទីលំនៅ បច្ចុប្បន្នក្នុងភូមិ-ឃុំ កើតហេតុនេះ។ កាលពីយប់ថ្ងៃទី៥ ខែធ្នូ នារីនោះបានចេញពីធ្វើការនៅក្នុងខេត្ត មកហូបបាយពេលល្ងាច ជួបជុំសមាជិកក្នុងគ្រួសារ ហើយបានចូលសម្រាករៀងៗខ្លួន ដូចសព្វមួយដង តែនារីនោះមិនបានចូលសម្រាកនោះទេ នៅសរសេររបាយការណ៍ ប្រចាំថ្ងៃរបស់ខ្លួន។ លុះមកដល់ម៉ោង ប្រហែលជា៣ទៀបភ្លឺ ឈានចូលថ្ងៃទី៦ ខែធ្នូនេះ ម្ដាយរបស់នារីនោះ បានឮសម្លេងកន្ត្រាក់ដៃ កន្ត្រាក់ជើង នឹកស្មានថាមានចោរចូលលួចគាស់ផ្ទះ រួចក៏បានដាស់ប្តីឲ្យងើបមើល។ ប៉ុន្តែមិនបានឃើញ មានអ្វីគួរឲ្យចម្លែកនោះទេ ក៏ចូលមកក្នុងផ្ទះវិញ ស្រាប់តែឃើញ នារីនោះដេកនៅលើក្ដារ មានអាការៈដង្ហក់ និងក្អួតចង្អោរ។ ភ្លាមៗនោះ ក្រុមគ្រួសាររបស់នារីនោះ ក៏បានរកឡានអ្នកភូមិ ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យបង្អែកខេត្ត។ ក្រោយពេលទៅដល់ពេទ្យ នារីនោះបានដាច់ខ្យល់.ស្លា.ប់.បាត់ទៅហើយនោះ។ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកលំផាត់ កម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំល្បាំង២ បានធ្វើកោសល្យវិច័យសព និងសាកសួរប្រមូលព័ត៌មាននៅកន្លែងកើតហេតុ រួចហើយបានសន្និដ្ឋានថា ករណីនេះជាករណីធ្វើ.អ.ត្ត.ឃា.ត.ដោយខ្លួនឯង លេបថ្នាំ.ស.ម្លា.ប់.ខ្លួនពិតប្រាកដមែន ប៉ុន្តែមិនបានស្គាល់ថ្នាំ ដែលនារី.អ.ត្ត.ឃា.ត.ជនលេបនោះទេ។ សមត្ថកិច្ច ឮបានធ្វើកំណត់ហេតុ ប្រគល់ស.ពទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច៕