ប្តីអើយហេតុអីទៅចោលអូន😭រៀបការមិនទាន់បាន១ខែផង បុរសជាប្ដី បានទទួលមរណភាព យ៉ាងឆាប់រហ័ស ដោយសារ…

(ព័ត៌មានបឋម): ​នាថ្ងែទី១០ ខែមករា ឆ្នាំ២០២១នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា បុរសម្នាក់ដែរគេដឹងថាទើបរៀបការថ្មីថ្មោង បានទទួលមរណភាព ចាកចោលប្រពន្ធជាទីស្រឡាញ់ យ៉ាងឆាប់រហ័ស។

ជាមួយដំណឹងដ៏ទុក្ខសោកមួយនេះ គណនីហ្វេសប៊ុក Mss Anna ដែលជាប្រពន្ធ បានបង្ហោះសារដ៏ក្រៀមក្រំអានហើយស្ទើរស្រក់ទឹកភ្នែកថា «ប្តីអើយ ហេតុអីទៅចោលអូន….បងដាច់ចិត្តណាស់ យើងទើបតែរៀបការមិនទាន់បាន1ខែផង បងអើយបង អូនរស់យ៉ាងម៉េចទៅ….អូនសូមទោសដែលជួយបងមិនបាន…..»។

តាមប្រភពបឋមដែលទទួលបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យបុរសរូបនេះ ទទួលមរណភាពយ៉ាងឆាប់រហ័សដូច្នេះ គឺខ្យល់គរខណ:ពេលដើរហាតលប្រាណ។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ពជាច្រើនផងដែរ៕