បុរសជាជាងឈើ ហូបបបររួច ដើរទៅកន្លែងសិប្បកម្មឈើ ស្រាប់តែត្រូវ ស្លា ប់ បាត់បង់ជីវិត យ៉ាងអណោចអធ័ម ដោយសារ…

(ខេត្តសៀមរាប)៖ ​​ហេតុការណ៍ជាងឈើស្លា.ប់នៅក្នុងរោងជាងនេះ បានកើត​ឡើងនៅវេលាម៉ោង០៩និង៣០នាទីព្រឹក​ថ្ងៃសៅរ៍ ​ទី០៩ ខែមករា ឆ្នាំ២០​២១ ស្ថិតនៅ​រោងសិប្បកម្មឈើក្នុង​ភូមិវាល.សង្កាត់គោកចក.ក្រុងសៀមរាប.ខេត្តសៀមរាប។ សមត្ថកិច្ចនគរបាលមូល​ដ្ឋាន បានប្រាប់នៅរសៀលថ្ងៃទី៩.ខែមករា.ឆ្នាំ២០២១នេះថា សពជនរ.ងគ្រោះ ឈ្មោះ អ៊ូ ខៃ ​អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅភូមិវាល.សង្កាត់គោកចក.ក្រុងសៀមរាប.ខេត្តសៀមរាប​។

ក្រោយកើតហេតុ កម្លាំងជំនាញបាន​​ទៅពិនិត្យ​ដល់ទីតាំងរោងសិប្បកម្ម​កើតហេតុ ដោយសមកិច្ច​រកឃើញថា ​ផ្នែកក្បាលពុំមានអ្វីបែក​បាក់ រឺដាច់រយាស់នោះទេ ត្រង់កមាន​ស្នាមដាច់រយះ រហូតដល់ដាច់បំពង់ក និងដាច់សរសៃ.ឈា.មធំ។ ចំណុចដាច់​រយះនេះ​ នៅកខាងឆ្វេងមានប្រវែង១៥ស.ម ​ផ្នែកដងខ្លួនពុំមានស្លាកស្នាមអ្វីទេ។ ​ផ្នែកអវយវះពុំមានស្លាកស្នាមអ្វីនោះទេ។

សពជន​រ.ងគ្រោះស្លៀកខោជើងខ្លីសាច់យឺតពណ៌ចំរុះ ពាក់អាវ​ដៃខ្លី សាច់យឺតពណ៌ផ្កាឈូក។ ជន​រ.ងគ្រោះ​មានកម្ពស់១.៧០ម៉ែត្រ​។ តាមការពិនិត្យសាកសពខាងលើ សមត្ថកិច្ចជំនាញសន្និដ្ឋានថា ពុំមានពាក់ព័ន្ធនឹង​បទល្មើសព្រហ្មទណ្ឌឡើយ។ ប្រភពបានបន្តថា ការបំភ្លឺ​ពីឈ្មោះតាន់ សុខុម ភេទស្រី អាយុ៦៨ឆ្នាំ ត្រូវជាម្តាយបង្កើតនៃសព បានឱ្យយើងដឹងថា សពជនរងគ្រោះ ឈ្មោះ អ៊ូ ខៃ ភេទប្រុស។

កូនរបស់គាត់បានជិះម៉ូតូដួល ហើយមានស្នាមបែកក្បា.លផ្នែកខាងក្រោយនៃក្បា.ល មានប្រវែង៣ស.ម និងមានជំរៅជ្រៅ ចាប់តាំងពីពេលនោះមក កូនរបស់គាត់តែងតែមានចរិកផ្លាស់ប្តូរ ដេញវាយគេវាយឯង លុះក្រោយមកក្រុមគ្រួសារ ក៏បានយកទៅព្យាបាលនៅពេទ្យ តែលទ្ធផលមិនបានជាសះស្បើយនោះទេ។ បន្ទាប់មកសពជនរ.ងគ្រោះខាងលើ មានជំងឺមិនប្រក្រតីឡើយ(​សរសៃប្រសាទ)

លុះមក​ដល់ថ្ងៃ​កើតហេតុខាងលើ កូនរបស់គាត់បានហូបបររួច ក៏ដើរមកខាងក្រោយផ្ទះ ដែលជាកន្លែងធ្វើសិប្បកម្មឈើ ភ្លាមនោះក៏ឮសូរម៉ូទ័រដែលភ្ជាប់ដោយផ្លែ​រណាអា(សំរាប់កាត់ និងជ្រៀកឈើ)ពេលនោះប្រពន្ធរបស់គេ ក៏រត់ទៅមើល ក៏ឃើញជនរ.ងគ្រោះខាងលើដួលនៅដី និងមានស្នាមដាច់ត្រង់កហើយហូរឈា.មច្រើន ក៏បណ្តាលស្លា.ប់នៅកន្លែង​កើតហេតុនោះតែម្តង។

សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុនៃការបាត់បង់ជីវិតនេះ​ ដោយសពជនរងគ្រោះ មានជំងឺប្រចាំកាយ (សរសៃប្រសាទចាប់ពីដួលម៉ូតូបែកក្បាល)។ ដូច្នេះ​ពិនិត្យជាក់​ស្ដែង សពជនរ.ងគ្រោះពិតជាបានបញ្ចប់ជីវិត​ដោយ​ខ្លួនឯង​(ដោតភ្លើងម៉ូទ័ររណាអារឈើ)ពិតមែន៕