រន្ធត់ណាស់! គ្រោះ ថ្នា ក់ ចរាចរណ៍ នៅស្រុកកំពុងសិលា រវាងរថយន្ត៣គ្រឿងបុកគ្នា បណ្ដាលឲ្យមនុស្ស…

(ស្រុកកំពង់សិលា): នៅវេលាម៉ោងជិត៣យប់ រំលងអាធ្រាត្រឆ្លងចូល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ នៅចន្លោះ​គីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិត​ក្នុង​ភូមិស្ទឹងច្រាល.ឃុំអូរបាក់រទេះ.ស្រុកកំពង់សីលា.ខេត្ត​ព្រះសីហនុ មានគ្រោះ.ថ្នា.ក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងរថយន្តចំនួន០៣គ្រឿងបុ.កប៉ះគ្នា បណ្តាលឲ្យមនុស្សចំនួន០៥នាក់រង.របួ.សធ្ងន់និងស្រាល។

សមត្ថកិច្ចបញ្ជាក់ថា រថយន្តទី១ជារថយន្តកុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ 3F-0194 អ្នកបើកបរឈ្មោះ លាង ផល្លី ភេទប្រុសអាយុ​៣០ឆ្នាំមានទីលំនៅភូមិក្រាំងស្បូវ.ឃុំក្រាំងស្បូវ.ស្រុកឈូក.ខេត្តកំពត(រងរបួសស្រាល)។ រថយន្តទី២ម៉ាកហុីណូពាក់ស្លាកលេខភ្នំពេញ3A-1307 អ្នកបើកបរ​ឈ្មោះ កង ង៉ែត ភេទប្រុស អាយុ​៦០ឆ្នាំ មានទីលំនៅស្ថិតភូមិគីរីវន្ត.ស្រុកភ្នំស្រួច.ខេត្តកំពង់ស្ពឺ​(រងរបួសដូចគ្នា)។

រថយន្តទី៣ ម៉ាកHUMER ពាក់ស្លាកលេខភ្នំពេញ 2BS-0015 អ្នកបើកបរ​ឈ្មោះ ថាំង គួហួយ ភេទប្រុសអាយុ​៣០ឆ្នាំជនជាតិ​ចិន (រងរ.បួ.សធ្ងន់) និងមានអ្នករួមដំណើរក្នុងរថយន្តទី៣នេះ ជាជនជាតិចិនប្រុស ស្រីចំនួន០២នាក់ទៀត(មិនស្គាល់ឈ្មោះ)រងរ.បួ.សធ្ងន់។ ក្រោយហេតុការណ៍នេះ សមត្ថកិច្ចចម្រុះបានចេញអន្តរាគមន៍ បញ្ជូនជនរ.ងគ្រោះ​ទាំង០៥នាក់ ទៅសង្រោះនៅមន្ទីពេទ្យបង្អែកស្រុកស្រែអំបិលខេត្ត​កោះកុង ចំណែក​រថយន្តទាំងបីគ្រឿងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា៕