ដោសារជំងឺកាចសាហាវមួយនេះ ធ្វើឲ្យនារីវ័យក្មេងម្នាក់ បានទទួលមរណភាព ចាកចោលក្រុមគ្រួសារ!

(ព័ត៌មានបឋម): ​នាថ្ងែទី០៨ ខែមករា ឆ្នាំ២០២១នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា នារីស្រស់ស្អាតម្នាក់បានទទួលមរណភាពទាំងនៅវ័យក្មេងនៅឡើយ។

ជាមួយដំណឹងដ៏ទុក្ខសោកមួយនេះ គណនីហ្វេសប៊ុក ចែ ពៅ បានបង្ហោះសារដ៏ក្រៀមក្រំមួយថា «សោកស្តាយខ្លាំងដែរបាត់ប្អូនស្រីជាស្រលាញ់ ទៅដោយគ្នាថ្ងៃត្រឡប់មកវិញលឿនពេកណាស់សឹងមិនជឿសោះ 7.1.21សោកស្តាយខ្លាំងណាស់»។

តាមប្រភពបឋមដែលទទួលបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យ នារីអភ្វ័ពរូបនេះទទួលមរណភាពយ៉ាងឆាប់រហ័សដូច្នេះគឺដោយជំងឺរលា.កស្រោមខួរ.ក្បាល។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ព ជាច្រើនផងដែរ៕