ប្រុសស្រី២នាក់ជិះម៉ូតូធំ ឌុបគ្នា​ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន​ ក៏ជ្រុលទៅបុកបង្គោលភ្លេីងពេញទំហឹង បណ្ដាលឲ្យ…

ហេតុការណ៍គ្រោះ.ថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកេីតឡេីងនៅវេលាម៉ោង០១:០០នាទីយប់រំលងអាធ្រាត្រ​ ចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចខាងមុខផ្ទះចែអូនលក់គ្រឿងសំណង់លើផ្លូវ២០៦ ស្ថិតនៅភូមិដើមមៀន.សង្កាត់ដើមមៀន.ក្រុងតាខ្មៅ.ខេត្តកណ្ដាល។

លោកពូវរសេនីយ៍ទោ ភឿង វ៉ាត អធិការរងទទួលផែនចរាចរណ៍​ក្រុងតាខ្មៅ​ បានបញ្ជាក់ឲ្យ​ដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកBMW ពណ៌ខ្មៅ គ្មានស្លាកលេខ (មិនពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះនៅ រស្មី ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិស្វាយជួរ.ឃុំកោះខែល.ស្រុកស្អាង.ខេត្តកណ្ដាល និងអ្នករួមដំណើរពីក្រោយ មានឈ្មោះប៊ី ភេទស្រីអាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួល.ក្រុងតាខ្មៅ (អ្នកទាំងពីរបានស្លា.ប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យជ័យជំនះ)

ម៉ូតូបើកក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវតែម្ដង។ ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ដើម្បី​ចាត់ការ​តាមតិវិធី។ មូលហេតុមកពីអ្នកបើកបរម៉ូតូ បើកបរលើផ្លូវកោងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។​ ប្រភព: បងម៉េងសារព័ត៌មាន