មកពីរកត្រីវិញ ទៅរកលោកយាយនៅក្រោយផ្ទះ ស្រាប់តែប្រទះឃើញជីដូន ស្លា ប់ បាត់បង់ជីវិត ដោយសារ…

(កំពង់ធំ): កាលពីវេលាម៉ោង១៥:០០នាទីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នៅភូមិសំពៅមាស.ឃុំសាន់គ.ស្រុកកំពង់ស្វាយ មានហេតុការណ៍ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានប្រទះឃើញស្លា.ប់បាត់បង់ជីវិត។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះស៊ុយ ប៉ាត ភេទស្រីអាយុ៧០ឆ្នាំជនជាតិខ្មែរ នៅភូមិសំពៅមាស.ឃុំសាន់គ.ស្រុកកំពង់ស្វាយ។

តាមការបំភ្លឺរបស់ឈ្មោះបាន ប៊ុនឆេង ភេទប្រុសអាយុ១៥ឆ្នាំ(ត្រូវជាចៅបង្កើត)បានរៀបរាប់ថា ជីដូនរបស់គាត់តែងតែទៅទាញកំផ្លោកពីក្នុងស្រះដែលនៅខាងក្រោយផ្ទះដាក់មកលើមាត់ស្រះម្យ៉ាងទៀត​ គាត់មានជម្ងឺប្រចាំកាយផង(ឧស្សាហ៌វិលមុខដួល)

លុះដល់ថ្ងៃទី​០៧ ខែមករា ឆ្នាំ២០២១វេលា​ម៉ោងប្រហែល១៤:០០នាទី ខ្លួន​បានឃើញគាត់ទាញកំផ្លោកពីក្នុងស្រះដូចមុនៗ ហើយខ្លួនបានទៅបង់សំណាញ់នៅតំបន់វាលក្រោម តែដោយសារបង់មិនបានត្រី ក៏ត្រឡប់មកផ្ទះវិញវេលាប្រហែលម៉ោង១៤:៣០នាទី ហើយបានទៅរកយាយនៅក្រោយផ្ទះស្រាប់តែឃើញជីដូនអណ្ដែតក្នុងទឹកស្រះក្រោយផ្ទះ ស្លា.ប់បាត់ទៅហើយ។​

ក្រោយទទួលព័ត៌មានសមត្ថកិច្ច និងអាជ្ញាធរភូមិ-ឃុំ ព្រមទាំងក្រុមគ្រួសារសពបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យសព។ តាមការពិនិត្យសាកសពពុំមានស្លាកស្នាមអ្វីមួយគួរឲ្យកត់សម្គាល់ឡើយ ជនរងគ្រោះស្លា.ប់ដោយសារ.លង់ទឹកក្នុងស្រះបណ្តាលមកពីចាស់ជរាមានជ.ម្ងឺ​ប្រចាំកាយ៕