មនុស្សម្នារាប់សិបនាក់ ឈរតំរង់ជួរគ្នា ចាំទទួលយក ស្ទិចគ័ររូបកណ្ដុរមកបិទលើទូរស័ព្ទ ដើម្បី…

កាលពីយប់ម្សិលមិញនេះ នៅវេលាម៉ោង១១ទៅ១២ យប់មានការកកស្ទះ និងមនុស្សណែនណាន់តាន់តាប់ ដោយសារតែមនុស្សជាច្រើនបានមកយក ស្ទិកគ័ររូបកណ្តុរមកបិទទូរស័ព្ទ បើតាមបងប្រុសវរសេនីយ៍ទោសេសូនីបានបង្ហោះឲ្យដឹងថា៖ មានការស្ទះចរាចរណ៍ខ្លាំងនៅតាមបណ្តោយផ្លូវហ្គ្រេនភ្នំពេញ បុរី​វិមាន​ភ្នំពេញ អ្នករងចាំទទួលយកស្ទីកគ័រកាត់ឆុងរូបកណ្តុរ។

មនុស្សម្នាមកជាច្រើនដោយសារតែមានការបង្ហោះកាលពីពេលម្សិលមិញនេះតាមផេកហ្វេសបុក MasterNalyFengshui បានបង្ហោះថា៖ “ជួបគ្នាយប់នេះ យប់ថ្ងៃទី4 ខែមករា ឆ្នាំ2021 ម៉ោង23:00-00:59 យប់ ក្នុងការចែក ស្ទិកគ័រ កាត់ឆុង នៅមុខ office ក្រុមហ៊ុន ម៉ាស្ទ័រ ណាលី ផ្ទះលេខ 58 ផ្លូវ 344 សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (បុរីវិមានភ្នំពេញ office បែរមុខទៅផ្លូវភ្លោះ Grand Phnom Penh)។

ម៉ោងបិតស្ទិកគ័រក្នុងយប់នេះ គឺម៉ោង23:00-24:00យប់ គឺត្រូវនឹងថ្ងៃជូត ម៉ោងជូត។ ដោយសារតែចង់កាត់ឆុង ទើបធ្វើឲ្យមនុស្សជាច្រើននាំគ្នាសំរុកទៅយកយ៉ាងច្រើនបែបនេះ មានការឈរជិតៗគ្នា មិនមានគន្លាតសុវត្ថិភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្រោយពីរូបភាពជាច្រើនបែបនេះបានចែកចាយនៅលើបណ្តាញសង្គមហ្វេសបុក ធ្វើឲ្យមានការព្រួយបារម្ភពីមនុស្សម្នាដែលឈរជិតៗគ្នា អ្នកខ្លះពាក់ម៉ាស់ និងអ្នកខ្លះទៀតមិនបានពាក់ម៉ាស់ឡើយ ដែលជាហេតុធ្វើឲ្យព្រួយបារម្ភខ្លាចឆ្លងមេរោគកូវីដ១៩ ដែលកំពុងវាយឡុកខ្លាំងលើពិភពលោក៕ ប្រភព: Khmernote