បុរស៣នាក់ មក​រក​សេវា​ ផ្លូវ ភេ ទ​ ម្តុំ​វត្តភ្នំ តែមិនទាន់បានអីផង ស្រាប់ត្រូវអូនអូនធ្វើសុីឡើងហួសចិត្ត ដោយបាន…

(រាជធានី​ភ្នំពេញ)៖ យុវជន​៣​នាក់​បាន​ទៅ​រក​សេវា​ផ្លូវភេទ​នៅ​មុខ​អគ្គិសនី​កម្ពុជាម្តុំ​វត្ត​ភ្នំ ដើម្បី​ទៅ​យក​នារី​ទៅ​ដេក តែ​មិន​ទាន់​បាន​និយាយ​គ្នា​ផង​ក៏​ត្រូវ​បាន​បក្សពួក​នារី​រកស៊ី​ផ្លូវ.ភេ.ទ.មក​បន្លំ​លួច​ទូរស័ព្ទ​អស់​ចំនួន​២​គ្រឿង ហើយ​នាំ​គ្នា​គេចខ្លួន​បាត់​អស់ បន្សល់​ទុក​តែ​នារី​ម្នាក់​ក៏​ត្រូវ​យុវជន​ទាំង​៣​នាំ​គ្នា​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង

ហេតុ.ការណ៍.​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​យប់ថ្ងៃ​ទី​០៣ខែមករាឆ្នាំ​២០២១ ចំណុច​មុខ​អគ្គី​ស​នី​កម្ពុជា ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​១៣កែង​ផ្លូវ​លេខ​៩៤.ក្នុង​សង្កាត់​ស្រះ​ចក.ខណ្ឌដូនពេញ។ តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុខ្លួន​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាកហុង​ដា​ស្កុប​ពី ពណ៌​ខ្មៅសុំ​មិន​បញ្ចេញ​ស្លាក​លេខ បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៩៤ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុក៏​បាន​ឈប់​ម៉ូតូ

រួច​មិត្តភក្តិ​២​នាក់​ទៀត​បាន​ចុះ​ពីលើ​ម៉ូតូ​និយាយ​ជាមួយ​ស្ត្រី​ស.ង្ស័.យ ដើម្បី​រក​សេវាកម្ម​ផ្លូវ.ភេ.ទ។ ជន​រ.ង​គ្រោះ​បន្ត​ថា ប៉ុន្តែ​មិន​ទាន់​បាន​និយាយ​អី​ផងក៏​មាន​បក្សពួក​ស្ត្រី​ស.ង្ស័.យ​ចំនួន​៤​ទៅ​៥នាក់​បាន​មក​ឡើង​ជិះ​ម៉ូតូនិង​ឱប​ចង្កេះ ព្រមទាំង​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​បាន​សម្រេច រួច​រត់ឡើង​ជិះ​ម៉ូតូឌុប​ដែល​អង្គុយ​រង់ចាំ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

ហើយ​ភ្លាម​ៗ​នោះពួក​គាត់​បាន​ដេញ​តាម​ចាប់​នារី​សង្ស័យ​បាន​ម្នាក់ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​តែ​ម្តង​។បើ​តាម​សមត្ថកិច្ច​កិច្ច​បាន​ប្រាប់​ថា ស្ត្រី​ស.ង្ស័.យ​ដែល​ឃាត់​មកនេះ​មានឈ្មោះសាលី អាយុ​៣៨​ឆ្នាំមុខរបរ​រកស៊ី​ផ្លូវ.ភេទ.ស្នាក់​នៅ​មិន​ពិតប្រាកដ​។ ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​មក​ដល់ទី​ទាំង​កើតហេតុ និង​បាន​នាំ​ខ្លួន​ស្ត្រី​ស.ង្ស័.យ​​ម្នាក់​យក​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក សួរនាំដើម្បី​ចាត់ការ​តាម​នីតិវិធី​។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ចំណុច​រង្វង់​មូល​វត្ត​ភ្នំតាម​បណ្ដោយ​ផ្លូវ​មាត់ទន្លេរបង​មន្ទីរពេទ្យកេតុ​មាលាមុខ​អគ្គី​ស​នី​កម្ពុជា គឺ​តែងតែមាន​ក្រុម​នារី​រកស៊ី​ផ្លូវ.ភេ.ទធ្វើ​សកម្មភាព​ហៅភ្ញៀវនិង​បន្លំ​លួច​របស់របរ​មាន​តម្លៃ​ជា​ញឹកញាប់​ផង​ដែរ​៕