សោកស្ដាយណាស់! រថយន្តទំនើបមួយគ្រឿង ម៉ាក Audi Q7 ត្រូវអគ្គីភ័យឆាបឆេះអស់ស្ទើរទាំងស្រុង ដោយសារមូលហេតុនេះ…
(ភ្នំពេញ)៖ នាវេលាម៉ោង៨:១០នាទីព្រឹកថៃ្ងទី០២ ខែមករា ឆ្នាំ២០២១ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានអគ្គិភ័យមួយកន្លែងកើតឡើង នៅចំណុចផ្ទះគ្មានលេខផ្លូវលេច១០០៣.ភូមិទំនប់១.សង្កាត់ភ្នំពេញថ្មី.ខណ្ឌសែនសុខ.រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាមា្ចស់រថយន្តរ.ងគ្រោះឈ្មោះលឹម រ័ត្នធី ភេទប្រុស ជនជាតិខ្មែរ មុខរបរអាជីករ។ មូលហេតុនៃអគ្គិភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីក្នុងរថយន្តពាក់ស្លាកលេខ ភ្នំពេញ 2AG-២០២២ ពណ៌សម៉ាកAudi Q7 ផលិតឆ្នាំ២០១០ តែពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ប្រតិបត្តិការនេះ ប្រើរថយន្តការិយាល័យអគ្គិភ័យចំនួន២គ្រឿង ប្រើប្រាស់ទឹទឹកអស់ចំនួន០១ឡានស្មើនឹង៤ម៉ែត្រគូប៕