លឿនពេកហើយ! នារីស្រស់ស្អាតម្នាក់ បាន ស្លា ប់ បាត់បង់ជីវិត ត្រឹមមួយពព្រិចភ្នែក ទាំងនៅវ័យក្មេង ដោយសារ…

(ហ្វេសប៊ុក): ​នាថ្ងែទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា នារីស្រស់ស្អាតវ័យក្មេងម្នាក់មានឈ្មោះ ភេន ណារ៉ា បានទទួលមរណភាព យ៉ាងឆាប់រហ័ស។

ជាមួយដំណឹងដ៏ទុក្ខសោកមួយនេះ គណនីហ្វេសប៊ុក និត រីចាន់ បានបង្ហោះសារដ៏ក្រៀមក្រំមួយថា «អាណិតប្អូនស្រីជីដូនមួយខ្ញុំខ្លាំងណាស់😭😭😭ស្លា.ប់ទាំងនៅក្មេង បើមានជាតិក្រោយពិតសូមកុំអោយអាយុខ្លីដូចជាតិនេះ សូមប្អូនស្រីទៅកាន់សុខគតិភពអោយបានសុខណា🙏🙏🙏😭😭 ចែគ្រាន់តែឮសូរចឹងទន់ដៃទន់ជើងទៅណាមិនរួចទេ😭😭😭😭ថ្ងៃទី30 ខែធ្នូ ឆ្នាំ2020 ម៉ោង1ជាង😭»។

តាមប្រភពបឋមដែលទទួលបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យនារីអភ្វ័ពរូបនេះ ទទួលមរណភាពយ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារជួបគ្រោះ.ថ្នាក់ចរាចរណ៍។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ពជាច្រើនផងដែរ។

គួរជម្រាបជូនថានាវេលាម៉ោងជិត២រសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចគីឡូម៉ែត្រ១០៥ ឃុំត្រែងត្រយឹង.ស្រុកភ្នំស្រួច.ខេត្តកំពង់ស្ពឺ មានហេតុការណ៍គ្រោះ.ថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកខ្សាច់ បុកជាមួយរថយន្តទេសចរណ៌ (ប្រភេទរថយន្តក្រុង) ដឹកភ្ញៀវ បណ្តាលឲ្យមនុស្សស្លា.ប់៤នាក់ (ប្រុស២នាក់ស្រី២នាក់) និងម្នាក់ទៀតជាអ្នកបើកបររថយន្តដឹកខ្សាច់រងរបួ.សធ្ងន់៕