ស្រៀវណាស់ ! រថយន្ត fotuner បុករថយន្តបាឡែនពីក្រោយ បណ្ដាលឲ្យមនុស្ស៥នាក់…

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទីព្រឹក មានករណីគ្រោះថ្នា.ក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចភូមិសិរីមង្គល,ឃុំជ្រាប់,ស្រុកសន្ទុក,ខេត្តកំពង់ធំ។ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ខាងលើដោយសាររថយន្តទាំងពីរបើកស្របទិសគ្នាពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុចន្លោះគីឡូម៉ែត្រ143-144រថយន្តម៉ាកកាមរីបាឡែនពាក់ស្លាកលេខ(ភ្នំពេញ2W 3530)បានបន្ថយល្បឿនដោយនៅខាងមុខមានរថយន្តផ្សេងទៀតចតនៅចិញ្ចើមផ្លូវពេលនោះក៏រថយន្តម៉ាកហ្វូធូន័រ(fotuner)ពាក់ស្លាកលេខ(ភ្នំពេញ2AZ 8126)បានបុកពីក្រោយចំពេញទំហឹងក៏បណ្ដាលឲ្យរថយន្តបាឡែនរ៉េចង្កូតធ្លាក់ផ្លូវតែម្ដងចំពោះអ្នកជិះនៅក្នុងរថយន្តបាឡែនចំនួន៥នាក់បានរងរបួសស្រាល។ បច្ចុប្បន្នប៉ូលិសចរាចរណ៏ស្រុកសន្ទុកកំពុងធ្វើការវាស់វែងនិងយករថយន្តទាំងពីខាងលើមកអធិការរដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីឱ្យម្ចាស់រថយន្ដទាំងសងខាងធ្វើការដោះស្រាយ៕