ស្ទាវៗអែបគៀន! ប្រពន្ធ ព្រាប សុវត្ថិ រាំគ្រលែងចង្កេះ ឡើងអេមជាមួយប្ដី នូវបទចម្រៀងថ្មី ដែលនិពន្ធ និងសម្រួលតន្ត្រី ដោយកូនប្រុសផ្ទាល់…(មានវីដេអូ)

(ភ្នំពេញ)៖ បទចម្រៀង «កុំរាំកៀកគ្នា» និពន្ធនិងសម្រួលតន្ត្រីដោយ Sovath Sareyvoth ដែលត្រូវបានគេស្គាល់ថាជាកូនប្រុសបង្កើត របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ កំពុងតែទទួលបានគាំទ្រជាច្រើន លើបណ្ដាញសង្គម មិនត្រឹមតែយុវវ័យទេ សូម្បីតែភរិយារបស់លោក ក៏អត់ទ្រាំមិនបាន គ្រលែងចង្កេះរាំលេងជាមួយប្ដី ឡើងម៉ាអស់ដៃតែម្ដង។ បទចម្រៀង «កុំរាំកៀកគ្នា» និពន្ធ melody និពន្ធទំនុកច្រៀង ដោយ ទុយ ច័ន្ទមុនី, និពន្ធបទភ្លេង និងសម្រួលបទភ្លេងដោយ Sovath Sereyvuth។ បទចម្រៀងមួយបទនេះ ក្រៅពីសម្រាប់បម្រើអារម្មណ៍ឲ្យប្រិយមិត្តរាំលេងសប្បាយប៉ុណ្ណោះទេ ថែមតាំងមានខ្លឹមសារអប់រំពីការរក្សាគម្លាតសុវត្ថិភាព ស្របពេលដែលបច្ចុប្បន្នពិភពលោកកំពុងទទួលរងនូវការរីករាលដាល ដោយជំងឺដ៏កាចសាហាវកូវីដ១៩នេះ។ ចង់ដឹងថា ប្រពន្ធរបស់កំពូលតារាចម្រៀងលោកព្រាបសុវត្ថិ គ្រលែងចង្កេះជាមួយស្វាមីឡូយយ៉ាងណានោះ តោះសូមទស្សនាទាំងអស់គ្នា៖