ឃា ត់ ខ្លួននារី២នាក់ រួមជាមួយ៤នាក់ផ្សេងទៀត ដោយសារធ្វើទង្វើមិនគប្បីនេះ ក្នុងបន្ទប់ផ្ទះសំណាក់…
(ភ្នំពេញ)៖នាយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌជ្រោយចង្វារ បានចុះបង្រ្កាបករណីចែកចាយ និងរក្សាទុកនៅសារធា.តុ.ញៀ.ន នៅក្នុងផ្ទះសំណាក់ឫស្សីមាស ស្ថិតនៅភូមិព្រែកលៀប.សង្កាត់ព្រែកលៀប.ខណ្ឌជ្រោយចង្វារ.រាជធានីភ្នំពេញ។
ក្នុងការបង្ក្រាបនេះ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ បានឃា.ត់ខ្លួនស.ង្ស័.យចំនួន៦នាក់ (ស្រី២នាក់) រួមជាមួយវត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៌សថ្លា៣កញ្ចប់តូចល្មម ដា.វសាម៉ូរៃ១ដេីម និងម៉ូតូ៣គ្រឿង។ បច្ចុប្បន្នជនស.ង្ស័.យនិងវត្ថុតាង បានរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដេីម្បីរៀបចំឯកសារចាត់ការតាមនីតិវិធីបន្ត៕