រន្ធត់ណាស់ មិនគួរមានរឿងអញ្ចឹងកើតឡើងទេ! នារីវ័យក្មេងម្នាក់ ជិះម៉ូតូចុះពីលើស្ពានព្រែកព្នៅសុខៗ ស្រាប់តែ…

(ភ្នំពេញ)៖ ហេតុការណ៍គ្រោះថ្នា.ក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ នៅត្រង់ចំណុចចុងស្ពានព្រែកព្នៅខាងកើតស្ថិតក្នុងភូមិព្រែកតារ័ត្ន.សង្កាត់ព្រែកតាសេក.ខណ្ឌជ្រោយចង្វា.រាជធានីភ្នំពេញ។ នារីវ័យក្មេងម្នាក់ជិះម៉ូតូចុះពីលើស្ពានព្រែកព្នៅ ខណ:ជិះជិតផុតទៅហើយស្រាប់តែប៉ះនឹងខឿនថ្មើរជើងក្រឡាច់ដួល ត្រូវរថយន្តសណ្ដោងរ៉ឺម៉កដឹកខ្សាច់កិ.នបណ្តាលបាត់បង់ជីវិត ហើយរថយន្តបង្កត្រូវប្រជាពលរដ្ឋជួយឃាត់បានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ3E-7684 ជាប្រភេទរថយន្តសណ្ដោងរ៉ឺម៉កដឹកខ្សាច់ បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវសមត្ថកិច្ចឃា.ត់ខ្លួនប្រគល់នគរបាលជំនាញចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ។ មុនពេលកើត.ហេតុម៉ូតូជនរ.ងគ្រោះព្រមទាំងរថយន្តបង្កបានធ្វើដំណើរចុះលើស្ពានព្រែកព្នៅក្នុងទិសដៅពីលិចទៅកើត

ខណ:មកដល់ចំណុចកើតហេតុជនរ.ងគ្រោះជិះម៉ូតូទៅប៉ះនឹងខឿនថ្មើរជើងរបស់ស្ពាន រួចបានដួលស្របគ្នានោះរថយន្តបង្កបានបើកមកពីក្រោយ គេចមិនទាន់បានកិ.នចំជនរ.ងគ្រោះ បណ្ដាលឲ្យ.ស្លា.ប់.ភ្លាមៗតែម្ដង ហើយរថយន្តបានបើកហួសចេញពីកន្លែងកើតហេតុប្រមាណជាង៥០០ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋឃាត់បាន រួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យមកទទួលអ្នកបើកបរយកទៅប៉ុស្តិ៍ ដើម្បីប្រគល់ជូននគរបាលចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញ។

ចំណែកជនរ.ងគ្រោះមានវ័យជាង២០ឆ្នាំភេទស្រី ស្លៀកខោខូវប៊យពណ៌ខៀវ ពាក់អាវក្រៅដៃវែង មានមួកអាវក្នុងពណ៌ស ពាក់មួកការពារពណ៌ស ជិះម៉ូតូម៉ាកហុងដាប៊ិត ពណ៌ក្រហមលាយស ពាក់ផ្លាកលេខ ភ្នំពេញ1IB-9509 ជិះម្នាក់ឯងមិនទាន់ស្គាល់អត្តសញ្ញាណ។ ស.ពនារីរ.ងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅកាន់ក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ប្រភព៖BKKNews