ប្រជាពលរដ្ឋក្មេងចាស់៧នាក់ ស្រាប់តែមានអាការៈ ក្អួតចង្អោរ ទន់ដៃទន់ជើង ដោយសារពុលរបស់នេះ…

(រតនគិរី)៖ ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី០១ ខែមេសា ឆ្នំា២០២១ នៅក្នុងភូមិភិ.ឃុំសេសាន្ត.ស្រុកអូរយ៉ាដាវ.ខេត្តរតនគីរី។ ជនរ.ងគ្រោះទាំង៧នាក់នោះមានទី១.ឈ្មោះសល់ សី ភេទប្រុស អាយុ១៦ឆ្នាំ ទី២.ឈ្មោះសល់ ឡេស ភេទប្រុស អាយុ១៥ឆ្នាំ ទី៣.ឈ្មោះសេវ លីន ភេទស្រី អាយុ១៤ឆ្នាំ ទី៤.ឈ្មោះសល់ ញូន ភេទប្រុស អាយុ១៣ឆ្នាំ ទី៥.ឈ្មោះសល់ ដានី ភេទស្រី អាយុ១១ឆ្នាំ ទី៦.ឈ្មោះសល់ សេ ភេទប្រុស អាយុ១៣ឆ្នាំ និងទី៧.ឈ្មោះសល់ ព្រំ ភេទប្រុស អាយុ១២ឆ្នាំ។

អ្នករងគ្រោះទាំងអស់គ្នារស់នៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។ ក្រោយពីលោកបានទទួលដំណឹងពីលោកមេភូមិភិថាមានករណីអ្នកហូបត្រីខកំប៉ុងពុលមានអាការវិលមុខក្អួ.តចង្អោរទន់ដៃទន់ជើង លោកក៏ដឹកនាំកម្លាំងចុះទៅជួយធ្វើអន្ដរាគមន៍ភ្លាមៗដែរ។ ពេលទៅដល់ឃើញជនរ.ងគ្រោះអ្នកភូមិបាននាំមកដល់ចំណុចកំពង់ចម្លងភូមិភិ រួចលោកក៏ឱ្យដឹកយកទៅកាន់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវដើម្បីសង្គ្រោះបន្ទាន់។

នៅថ្ងៃទី០២ ខែមេសា ឆ្នំា២០២១នេះ លោកបានចាត់ឱ្យមន្ត្រីរបស់លោកទៅធ្វើកំណត់ហេតុ នឹងនាំយកសំបកកំប៉ុងត្រីខម៉ាកគឺហ្វខេន មកកាន់អធិការដ្ឋានដើម្បីឱ្យមន្ត្រីជំនាញធ្វើការពិនិត្យ។ មកដល់នៅព្រឹកនេះពួកគាត់ជាជនរ.ងគ្រោះទាំង៧នាក់បានធូរស្រាលខ្លះហើយ ប៉ុន្ដែគ្រូពេទ្យមិនទាន់អនុញ្ញាតឱ្យវិលត្រលប់ទៅផ្ទះវិញនៅឡើយទេ រង់ចាំតាមដានអាការបន្តទៀត៕ ប្រភព៖ JTV News