ធ្ងន់កហើយ ! ពូ Pass app បើកល្បឿនផ្តាច់ព្រលឹង ជ្រុលទៅបុកលុចស៊ីស៥៧០ ពេលដឹងរថយន្តតម្លៃជាងម្ភៃមុឺនដុល្លាចង់សន្លប់

(ភ្នំពេញ)៖ បុរសម្នាក់បើកPass app(ម៉ូតូកង់បី)ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូទរថយន្តឡិចស៊ីស៥៧០ពេញមួយទំហឹងបណ្តាលឲ្យខូចខាតយ៉ាងដំណំ។ ករណីនេះបានកើតឡើងនៅតាមបណ្ដោយផ្លូវហាណូយ,សង្កាត់គោកឃ្លៀង,ខណ្ឌសែនសុខ,រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៩:១០នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។ ហេតុការណ៍នេះកើតឡើងរវាងរថយន្តឡិចស៊ីស៥៧០ពណ៌ខ្មៅពាក់ផ្លាកលេខ(កម្ពុជាC.L.9899)ចំណែកPass app(ម៉ូតូកង់បី) ពណ៌លឿង(ភ្នំពេញ1GS-2577)។ ក្រោយកើតហេតុភាគីទាំង២បានធ្វើការសម្របសម្រួលគ្នានៅពេលនោះគេមិនទាន់ដឹងថាមានដំណោះស្រាយបែបណាទេតែយ៉ាងណាភាគីPass app(ម៉ូតូកង់បី)ប្រឈមនឹងប្រាក់សំណងមិនតិចឡើយ ដូច្នេះហើយអ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងជួបគ្រោះថ្នាក់ដោយប្រការណាមួយ៕