សោកស្ដាយណាស់! បុរសរូបនេះ សិក្សាបានខ្ពង់ខ្ពស់ រហូតចប់ថ្នាក់អនុបណ្ឌិត តែអកុសលបែរជាត្រូវ ស្លា ប់ បាត់បង់ជីវិត ទាំងនៅក្មេង ដោយសារតែ…
(ហ្វេសប៊ុក)៖ នាថ្ងែទី២៩ខែមិនាឆ្នាំ២០២១នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា បុរសម្នាក់បានទទួលមរណភាពចាកចោលក្រុមគ្រួសារយ៉ាងអាសូរ។ ជាមួយដំណឹងដ៏ទុក្ខសោកមួយនេះ គណនីហ្វេសប៊ុក”SovithSin”ដែលជាឪពុករបស់បុរសអភ័ព្វរូបនេះ បានបង្ហោះសារដ៏ក្រៀមក្រំមួយថា៖
ថ្ងៃនេះកូនប្រុសជាទីស្រឡាញ់ដ៏ក្មេងខ្ចីរបស់ខ្ញុំស៊ិនសុគុណវឌ្ឍន៍ បានរំលត់ខន្ធពីលោកនេះហេីយនៅម៉ោង១៣:៤៥នាទីនៅថ្ងៃចន្ទ័ទី២៩ខែមិនាឆ្នាំ២០២១ ក្នុងជន្មាយុ៣០ឆ្នាំ។ ក្រោយពីតស៊ូតតាំងដណ្តេីមជីវិតជាមួយជ.ម្ងឺ.ដ៏ធ្ងន់ធ្ងរអស់រយ:ពេលជិត២ឆ្នាំកន្លងមក។
សូមកូនប្រុសជាទីស្រឡាញ់ទទួលនូវបរមសុខនៅស្ថានសុគតិភព។ យេីងខ្ញុំជាឪពុកម្តាយនៃសពមិនបានរៀបចំពិធីជួបជុំធំដុំទេដោយសារតែបញ្ហាកូវីដ-១៩ និងចូលរួមកាត់បន្ថយនូវការឆ្លងរាលដាលនៃជ.ម្ងឺ។ ហេតុដូច្នេះយេីងខ្ញុំជាឪពុកម្តាយនៃសពសូមអភ័យទោសពីសំណាក់ឯកឧត្តម.លោកជំទាវ.បងប្អូន.ញាតិមិត្តទាំងអស់ដោយមិនបានរៀបចំទទួលនិងអញ្ជេីញឱ្យចូលរួមឱ្យបានឧឡារិកក្នុងពិធីបុណ្យស.ពនេះ។
លោកពូបានបន្តថា៖ ខាងក្រោមជាប្រវត្តិការសិក្សានិងការងារខ្លះៗរបស់កូនខ្ញុំ កូនខ្ញុំរៀនចប់៖-បឋមសិក្សាពីសហរដ្ឋអាមេរិក-មធ្យមសិក្សាបថមភូមិនិងទុតយភូមិនៅភ្នំពេញ-បរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ-បរិញ្ញាបត្រសេដ្ឋកិច្ចពត៌មានវិទ្យា-អនុបណ្ឌិតពាណិជកម្មអន្តរជាតិ ប្រវត្តិការងារ៖ -ស្មគ្រ័ចិត្តនៅគ្រឹះស្ថានរាជការ-មន្រ្តីអង្គការNGOs-មន្ត្រីស្ថានទូតអង់គ្លេសអាមេរិកជាដេីម…។ល។ សូមវិញ្ញាណក្ខន្ធកូនប្រុសជាទីស្រឡាញ់ស៊ិនសុគុណវឌ្ឍន៍បានទៅដល់សុគតិភពនៃស្ថានបរមសុខ។
បើតាមលោកពូ”SovithSin”បានបញ្ជាក់ថាកូនគាត់មានជ.ម្ងឺ.ធ្ងន់ធ្ងររយៈពេលជិត២ឆ្នាំមកហើយ។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ពជាច្រើនផងដែរ៕