បុរសម្នាក់ បាន ស្លា ប់ បាត់បង់ជីវិត ក្នុងអណ្ដូងទឹកជម្រៅ៦ម៉ែត្រ ខណៈពេលចុះទៅ ស្រាប់តែ…

(ក្រចេះ)៖ សាកស.ពបុរសម្នាក់ ត្រូវបានអ្នកភូមិស្រង់ចេញពីអណ្តូងជម្រៅ៦ម៉ែត្រ នៅពេលបុរសរ.ងគ្រោះបានចុះទៅតម៉ូទ័របូមទឹកក្នុងអណ្តូង ហើយផុតខ្យល់អុកសុីសែន។ បុរសរ.ងគ្រោះឈ្មោះ​ ឃីន ជឿន​ អាយុ៥០ឆ្នាំ រស់នៅភូមិអញ្ចាញ​ឃុំដារ.ស្រុកចិត្របុរី.ខេត្តក្រចេះ បានជួបហេតុការណ៍ ស្លា.ប់ដោយសារផុតខ្យល់អុកសុីសែនក្នុងអណ្តូងតៅនៅខាងក្រោយផ្ទះ នាថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១នេះ។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ