ដោយគ្រាន់តែបញ្ហាមួយនេះ ធ្វើឲ្យយុវជនចិត្តខ្លាំងម្នាក់ យកកាំបិតប៉័ងតោ កាប់យុវជនម្នាក់ទៀត បណ្តាលឱ្យរងរបួសធ្ងន់

(ព្រះសីហនុ)៖ ហេតុការណ៍ហិង្សាដោយចេតនានេះ បានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចតូបលក់ដូរ ស្ថិតក្នុងភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហន។ នគរបាលខេត្តព្រះសីហនុ បានចាប់ឃាត់ខ្លួនយុវជនម្នាក់ ខណៈដែលជនសង្ស័យរូបនេះ បានកើតមានទំនាស់ពាក្យសំដី រហូតទាញកាំបិតប៉័ងតោ កាប់ទៅលើបុរសម្នាក់ទៀត បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកស្រែអំបិលភ្លាមៗ។ ជនបង្ករឈ្មោះ ទង ណៃ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា បានយកកាំបិតប៉័ងតោកាប់ទៅ លើជនរងគ្រោះឈ្មោះ ឡេង ខា ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា បណ្ដាលឱ្យរងរបួសចំទ្រូង ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យបង្អែកស្រុកស្រែអំបិល។ ករណីនេះកើតឡើងដោយសារទំនាស់ពាក្យសំដីគ្នា។ ជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកកំពង់សីលា ដើម្បីងចាំបន្តតាមនីតិវិធីតាមផ្លូវច្បាប់៕