នេះហើយទឹកចិត្តម្ដាយឪពុក! សកម្មភាពរបស់ប្ដីប្រពន្ធ ជាអ្នកជំងឺកូវីដ១៩មួយគូរនេះ ពិតជាធ្វើឲ្យមហាជនរំជួលចិត្តខ្លាំង​ សូម្បីឯកឧត្ដម ហ៊ុន ម៉ាណែត​ និងភរិយា ក៏ទប់ចិត្តមិនបាន…(មានវីដេអូ)

(ហ្វេសប៊ុក)៖ នាថ្ងែទី៣០ ខែមិនា ឆ្នាំ២០២១នេះ អ្នកប្រើប្រាស់នូវបណ្ដាញសង្គមហ្វេសប៊ុក បានចាប់អារម្មណ៍ និងចែករំលែកជាច្រើន នូវសកម្មភាពប្ដីប្រពន្ធមួយគូ បានឈរធ្វើជាបង្គោល យោលអង្រឹងឲ្យកូនតូចរបស់ពួកគេ នៅក្នុងមន្ទីរពេទ្យ។ ហើយសកម្មភាពនេះ បានក្លាយជាប្រធានបទមួយ ទទួលបានក្ដីអាណិតអាសូរយ៉ាងខ្លាំងពីសំណាក់មហាជន។

សកម្មភាពខាងលើនេះ ត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ “Chan Daravuth” និយាយថា ជាសកម្មភាពដែលកើតឡើង ខណៈដែលពួកគេកំពុងសម្រាកព្យាបាលជំ.ងឺកូវីដ១៩ នៅឯមន្ទីរពេទ្យហ្លួងម៉ែ។ ក្រោយពីសកម្មភាពដ៏គួរឲ្យសោកសៅនេះ ត្រូវបានមហាជនលើបណ្ដាញសង្គមហ្វេសប៊ុកចែកចាយបន្តគ្នាយ៉ាងច្រើនហើយនោះ ឯកឧត្ដម ហ៊ុន ម៉ាណែត​ និងភរិយា​ បានផ្តល់អង្រឹងមួយ​សម្រាប់ពួកគាត់​ ដេីម្បីទុកឱ្យកូនដេកលក់ស្រួល៕ (សូមទស្សនាវីដេអូខាងក្រោម)៖