ប្រុសណាមិនឈឺ! ប្ដីរវល់ទៅធ្វើការ ប្រពន្ធនាំប្រុសស្នេហ៍ មកបង្កាត់ភ្លើងស្នេហ៍ក្នុងបន្ទប់ ពេលប្ដីត្រឡប់មកវិញ ស្រាប់តែ…

(ភ្នំពេញ)៖ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ទីតាំងស្ថិតក្នុងភូមិចាក់ជ្រូក.សង្កាត់សំរោងក្រោម.ខណ្ឌពោធិ៍សែនជ័យ.រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើត.ហេតុ បានប្រាប់ឲ្យដឹងថា ប្ដីប្រពន្ធនេះ គឺបានរៀបការជាមួយគ្នា រយៈពេលប្រហែលជា៣ឆ្នាំមកហើយ និងមានកូនស្រីម្នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍ផងដែរ ហើយសព្វថ្ងៃបុរសជាប្ដី ធ្វើការនៅកន្លែងកុងស៊ីកា.ប់សត្វគោ។ ជារៀងរាល់ថ្ងៃបុរសជាប្តីតែងចេញទៅធ្វើការនៅវេលាម៉ោង២រំលងអធ្រាត្រ នឹងត្រឡប់មកវិញវេលាម៉ោង៨និង០០នាទីព្រឹក។

ចំណែកស្ត្រីជាប្រពន្ធដែលលួចបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសថ្មីនោះ ជាកម្មការិនីរោងចក្រស្នាក់នៅក្នុងបន្ទប់ជួលជាមួយគ្នា។ អំឡុងពេលកន្លងមកប្តីរបស់ស្ត្រីនេះបានឃើញស្ត្រីជាប្រពន្ធ តែងតែលួចលេងឆាតជាមួយប្រុសថ្មីជាហូរហែ ប៉ុន្តែដោយមិនចាប់អារម្មណ៍នោះទេ ព្រោះស្ត្រីជាប្រពន្ធពេលគាត់លេងរួចតែងចុចលុបវិញ។

លុះរហូតមកដល់ព្រឹកថ្ងៃកើត.ហេតុ បុរសជាប្ដីបានចេញទៅធ្វើការដូចសព្វដង មានអារម្មណ៍មិនស្រួលដោយមានការស.ង្ស័.យ ទើបវេលាម៉ោង៥និង០០នាទីព្រឹក គាត់ក៏ត្រឡប់មកបន្ទប់ជួលវិញ ដោយគោះទ្វារបន្ទប់មិនឃើញប្រពន្ធបើក ក៏រង់ចាំមួយសន្ទុះទើបបើកទ្វារឱ្យ ក៏ស្រាប់តែឃើញម៉ូតូមួយគ្រឿងនៅក្នុងបន្ទប់។ ដោយមានការសង្ស័យក៏ក្រឡេកទៅមើលក្នុងបន្ទប់ទឹក ស្រាប់តែឃើញបុរសជាប្រុសស្នេហ៍ កំពុងតែនៅក្នុងបន្ទប់ទឹកនោះតែម្ដង។

បុរសជាប្ដី មិនបានប្រើហិង្សាទៅលើប្រុសស្នេហ៍របស់ប្រពន្ធឡើយ។ គ្រាន់តែបិទទ្វារផ្ទះផ្នែកខាងក្រៅ រួចរាយការណ៍ទៅខាងអាជ្ញាធរមានសមត្ថកិច្ចចុះមកហៅភាគីទាំងប្រុសស្នេហ៍ និងស្ត្រីជាប្រពន្ធទៅធ្វើការដោះស្រាយគ្នា នៅសង្កាត់សំរោងក្រោមតែម្តង៕