រន្ធត់ណាស់! ករណី គ្រោះ ថ្នា​ ក់ ចរាចរណ៍ រវាងម៉ូតូ និងរថយន្តដឹកឥដ្ឋធុនធំ បុកគ្នាអូសជាង៣០ម៉ែត្រ…

(ភ្នំពេញ)៖ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយមហាវិថីឈ្នះ-ឈ្នះ ក្នុងភូមិត្រពាំងធ្នង់.សង្កាត់សំរោងក្រោម.ខណ្ឌពោធិ៍សែនជ័យ.រាជធានីភ្នំពេញ។ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកវ៉េវពណ៌ខ្មៅលាយក្រហម ពាក់ផ្លាកលេខភ្នំពេញ 1FX 2742 ធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង

លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកឥដ្ឋធុនធំ១គ្រឿង ពាក់ផ្លាកលេខកណ្ដាល 3A 0966 បើកមកពីក្រោយបុ.កម៉ូតូបណ្ដាលឲ្យដួលអូសម៉ូតូជាង៣០ម៉ែត្រទើបរថយន្តឈប់។ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងខាងលើ នឹងឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តបង្កព្រមសងសំណងថ្លៃជួសជុលម៉ូតូដល់ជនរ.ងគ្រោះ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕