ឪពុកចិត្តតិរច្ឆាន ចាប់ រំ លោ ភ សេពសន្ថវៈកូនស្រីបង្កើត ថែមទាំងគំរាមថា នឹងធ្វើទង្វើដ៏គួរឲ្យខ្លាចនេះទៀត…

(ពោធិ៍សាត់)៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ប៉ុស្តិ៍នគរបាលរដ្ឋបាលរកាត សហការចុះអនុវត្តបណ្ដឹងករណីរំ.លោ.ភ.សេព.សន្ថវៈ ដោយឃា.ត់ខ្លួនបុរសស.ង្ស័.យជាមុខសញ្ញាដើម្បីនាំយកមកបន្តនីតិវិធី។

ករណីអន្តរាគមន៍បណ្ដឹងពាក់ព័ន្ធករណីរំ.លោ.ភ.សេព.សន្ថវ:ខាងលើ ធ្វើឡើងនៅវេលាម៉ោង៥និង១០នាទីថ្ងៃទី២៦ខែមីនាឆ្នាំ២០២១ ស្ថិតនៅភូមិវាលវង់.ឃុំររកាត.ស្រុកភ្នំក្រវាញ.ខេត្តពោធិ៍សាត់។ មន្រ្តីនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ជនស.ង្ស័.យឈ្មោះហឿងហុងភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ.ឃុំកើត.ហេតុខាងលើ។

ការឃា.ត់ខ្លួនជនស.ង្ស័.យហឿងហុងនេះធ្វើឡើងដោយអនុវត្តតាមបណ្ដឹងកូនស្រីបង្កើតឈ្មោះហ.ភអាយុ២០ឆ្នាំ ពីបទរំ.លោ.ភ.សេព.សន្ថវៈ និងគំរា.ម.ស.ម្លា.ប់.ទាំងកូនទាំងស្រ្តីជាម្ដាយ ដែលបានធ្វើសកម្មភាពប៉ុនប៉ងរំ.លោ.ភលើអង្រឹងក្រោមផ្ទះ ក្នុងអំឡុងខែ២ឆ្នាំ២០២១ថ្មីៗនេះ និងបានសម្រេចក្នុងអំឡុងឆ្នាំ២០១៥ នៅចំណុចជើងរកាតចម្ងាយពីផ្ទះប្រមាណ២គីឡូម៉ែត្រ នៅពេលទៅរកដកផ្សិតផូងផាងឬ(ផ្សិតប៉ក់)។

មន្រ្តីនគរបាលអធិការដ្ឋានដដែលបន្តទៀតថា ករណីនេះផ្ទុះឡើងបន្ទាប់ពីជនស.ង្ស័.យជាឪពុកតែងតែអុកឡុក និងបង្កហិ.ង្សា.ក្នុងគ្រួសារឥតឈប់ឈរ ហើយក៏ធ្លាប់នាំយកមកធ្វើការអប់រំនៅអធិការដ្ឋាននគរបាលផងដែរ។ ជាក់ស្ដែងកាលថ្ងៃទី២៤ខែមីនាឆ្នាំ២០២១ប៉ុន្មានថ្ងៃមុននេះ ជនស.ង្ស័.យហឿងហុងនិងប្រពន្ធបានឯកភាពគ្នាមកសាលាឃុំរកាត ដើម្បីលែងលះគ្នាព្រោះរស់នៅគ្មានសុភមង្គល ប៉ុន្តែឪពុកហឿងហុងពេលចេញពីសាលាឃុំដល់ផ្ទះ បែរជានិយាយថាអ្នកណាលែងអញ.អញស.ម្លា.ប់ចោលទាំងអស់ បញ្ហានេះហើយទើបកូនស្រីទម្លាយអាថ៌កំបាំងនិងដាក់ពាក្យបណ្ដឹងតែម្តង។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលបញ្ជាក់បន្ថែមបន្តទៀតថា ពាក់ព័ន្ធករណីរំ.លោ.ភ.សេព.សន្ថវៈ និងគំរាមស.ម្លា.ប់ខាងលើ កូនស្រីលើកឡើងថាកាលក្នុងអំឡុងឆ្នាំ២០១៥ ឪពុកប្រព្រឹត្តលើខ្លួននាងបានសម្រេច ប៉ុន្តែឪពុក(ហឿងហុង)ឆ្លើយថាបានប្រព្រឹត្តមែន តែមិនសុីជម្រៅនោះទេ។ ជនស.ង្ស័.យ(ហឿងហុង)ត្រូវបានសមត្ថកិច្ចយកទៅធ្វើតេស្កទឹក.នោម.រកសារធាតុ.ញៀន.ឃើញ(វិជ្ជមាន)។ បច្ចុប្បន្នជនស.ង្ស័.យរូបនេះត្រូវបានសមត្ថកិច្ចជំនាញបំពេញសំណុំឯកសារបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ដើម្បីចាត់ការតាមច្បាប់៕