អរគុណធំធំ! ឧកញ៉ា ស្រី ចាន់ថន ប្រកាសមិនយកថ្លៃជួលផ្ទះ ដល់កម្មករ-កម្មការិនី និងអាជីវករ ចំនួន៥០០ផ្ទះ រយៈពេល៣ខែ…

(ភ្នំពេញ)៖ ឧកញ៉ាស្រី ចាន់ ថន បានប្រកាសមិនយកថ្លៃជួលផ្ទះដល់កម្មករ-កម្មការិនី និងអាជីវករ ចំនួន៥០០ផ្ទះ រយៈពេល៣ខែចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះតទៅ ដើម្បីចូលរួមចំណែកជាមួយនឹងរដ្ឋាភិបាល ក៏ដូចជាជួយគ្នាក្នុងគ្រាជួបទុក្ខលំបាក ដែលប្រទេសកម្ពុជារបស់យើងកំជួបការវាយប្រហារពីការរាតត្បាតនៃជម្ងឺឆ្លងកូវីដ-១៩។

ឧកញ៉ា ស្រី ចាន់ថន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងែទី២៧ ខែមិនា ឆ្នាំ២០២១នេះថា៖ ក្រុមគ្រួសារសេវេនអិនជី (7NG) អត់យកថ្លៃផ្ទះជួលកម្មករ-កម្មការិនី និងអាជីវករចំនួន៥០០ផ្ទះ រយៈពេល៣ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះតទៅ…ដើម្បីចូលរួមចំណែកជាមួយនឹងរដ្ឋាភិបាល ក៏ដូចជាជួយគ្នាក្នុងគ្រាជួបទុក្ខលំបាក ដែលប្រទេសកម្ពុជារបស់យើងកំជួបការវា.យប្រ.ហារពីការរាតត្បាតនៃជម្ងឺឆ្លងកូវីត-១៩ (Covid-19)

ក្រុមហ៊ុនគ្រួសារសេវែនអិនជី (7NG) សម្រេចថា អត់យកថ្លៃឈ្នួលជួលផ្ទះរបស់បងប្អូនកម្មករ-កម្មការិនី រួមជាមួយនឹងអាជីវករ ដែលស្នាក់នៅផ្ទះជួល ក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនសេវេនអិនជី (7NG) វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ចំនួន៥០០ផ្ទះជួល រយៈពេល៣ខែចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះតទៅ..។

ឧកញ៉ាចិត្តធម៍រូបនេះ បន្ថែមថា៖ ទន្ទឹមនឹងនេះដែរ សូមពុកម៉ែបងប្អូនទាំងអស់ បន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល បើមិនចាំបាច់ សូមកុំចេញពីផ្ទះអី..ជាពិសេសអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ស្តីពីវិធានការការពារជម្ងឺឆ្លងកូវីត-១៩(Covid-19) ៣ការពារ និង៣កុំ…។