អាសូរចិត្តណាស់! ឪពុកដេកអោបសពកូន ខណៈទារិកាអភ័ព្វរូបនេះ បាន ស្លា ប់ បាត់បង់ជីវិត យ៉ាងឆាប់រហ័ស ដោយសារតែ…

(ព័ត៌មានបឋម): ​នាថ្ងែទី២៦ ខែមីនា ឆ្នាំ២០២១នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា ទារិកាម្នាក់ បានទទួលមរណភាពចាកចោលម្ដាយឪពុកយ៉ាងអាសូរ។ ជាមួយដំណឹងដ៏ទុក្ខសោកមួយនេះ គណនីហ្វេសប៊ុក “Bii Nich” ដែលជាម្ដាយរបស់ក្មេងស្រីអភ័ព្វរូបនេះ បានបង្ហោះសារដ៏ក្រៀមក្រំមួយថា

«កូនស្អាតណាស់ទោះកូនគេងលក់កូននៅតែស្អាតដែរម៉ាក់ប៉ាស្រលាញ់កូនណាស់ចាំកូនមកនៅជាមួយម៉ាក់ប៉ាទៀតណា😭😭😭»។ តាមប្រភពបឋមដែលទទួលបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យទារិការូបនេះ ទទួលមរណភាពយ៉ាងឆាប់រហ័សដូច្នេះ

គឺដោយសារឡើងកម្ដៅខ្លាំង។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ពជាច្រើនផងដែរ៕