Depressionទៀតហើយ! យុវជនស្រស់សង្ហាម្នាក់ បានសម្រេចចិត្តលេបថ្នាំ ប ញ្ច ប់ ជី វិ ត ខ្លួនឯង ដោយបន្សល់សំបុត្រលាចុងក្រោយ យ៉ាងស្លុតចិត្តថា..

(ហ្វេសប៊ុក): ​នាថ្ងែទី២៥ ខែមិនា ឆ្នាំ២០២១នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា យុវជនម្នាក់ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ “Chhoem Sakada” បានទទួលមរណភាពចាកចោលក្រុមគ្រួសារយ៉ាងអាសូរ។

ជាមួយដំណឹងដ៏ទុក្ខសោកមួយនេះ គណនីហ្វេសប៊ុក “Makara Lee” បានបង្ហោះសារដ៏ក្រៀមក្រំថា «#សូមទៅកាន់សុខគតិភពណាក្មួយ😭😭#មានជាតិក្រោយឲ្យយើងក្លាយជាពូ និងក្មួយទៀតណា😭#RIP Chhoem Sakada»។ តាមប្រភពបឋមដែលទទួលបានឲ្យដឹងថា

មូលហេតុដែលបណ្ដាលឲ្យយុវជនរូបនេះ ទទួលមរណភាពយ៉ាងឆាប់រហ័សដូច្នេះ គឺដោយសាររូបគេបានសម្រេចចិត្តលេបថ្នាំស.ម្លា.ប់ខ្លួន ដោយបន្សល់ទុកសំបុត្រលាម្ដាយឪពុកជាលើកចុងក្រោយ ដែលបញ្ជាក់ថាខ្លួនមានវិបត្តិផ្លូវចិត្ត ឬDepression។

បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ពជាច្រើនផងដែរ៕ (សូមអានសំបុត្រលាលើកចុងក្រោយរបស់យុវជនរូបនេះ ខាងក្រោម)៖