ប្អូនប្រុសវាលឿនពេកហើយ! យុវជនម្នាក់ បាន ស្លា ប់ បាត់បង់ជីវិត ទាំងនៅវ័យក្មេង ដោយសារជំងឺ…

នាថ្ងែទី០៧ខែវិច្ចិកាឆ្នាំ២០២០នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា យុវជនវ័យក្មេងម្នាក់ បានទទួលមរណភាព យ៉ាងឆាប់រហ័ស។ ជាមួយដំណឹងដ៏ទុក្ខសោកមួយនេះគណនីហ្វេសប៊ុក Sana Thyma បានបង្ហោះសារដ៏ក្រៀមក្រំមួយថា «ប្អូនប្រុសដូចជាលឿនពេកហើយ បងស្រលាញ់ប្អូនដូចបងប្អូនចឹង បងសោកស្ដាយខ្លាំងណាស់ បើមានជាតិក្រោយសូមអោយយើងជាបងប្អូននិងគ្នា និងស្គាល់គ្នាទៀត សូមអោយប្អូនទៅអោយបានសុខ ជាតិក្រោយគំអោយអាយុខ្លីដូរជាតិនេះទៀតប្អូនប្រុស»។ តាមប្រភពបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យយុវជនរូបនេះ ទទួលមរណភាពយ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារតែជំងឺទឹក.នោមប្រៃ។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព ជាច្រើនផងដែរ៕