ក្រោយពី DJ BOOM ដែលជាអ្នកស្គាល់គ្នា បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩ នាយចឺម បានបង្ហោះសារដ៏ក្រៀមក្រំ ស្ទើរស្រក់ទឹកភ្នែកថា…

(ភ្នំពេញ)៖ DJ BOOM ឬឈ្មោះពិត ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ភូមិសាមគ្គី.សង្កាត់ត្រពាំងក្រសាំង.ខណ្ឌពោធិ័សែនជ័យ (ជិតផ្សារសាមគ្គី) ជាពិធីករ Freelance តាមរោងការ និងធ្លាប់ធ្វើការជាមួយតារាកំប្លែង សេង ចិន្តា (ហៅក្អីត) និងមានស្រុកកំណើតនៅភូមិកណ្តាល.ឃុំមានជ័យ.ស្រុកឧដុង្គ.ខេត្តកំពង់ស្ពឺ បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩

ដោយមានជំងឺធាត់កំរិត១ និងលើសឈាម ក្រុមគ្រូពេទ្យរកឃើញមានរលាកសួ.តធ្ងន់ធ្ងរទាំងសងខាង និងមានខ្សោយសួ.តខ្លាំង។ តេស្តឃើញជំងឺកូវីដ១៩នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺបាន.ស្លា.ប់.នៅវេលាម៉ោង៧៖៣៥នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដោយខ្សោយសួ.តធ្ងន់ធ្ងរខ្លាំង រលាកសួ.តសងខ្លាំងធ្ងន់ធ្ងរខ្លាំង ដោយមេរោ.គកូវីដ១៩វាយលុក។

ជាមួយដំណឹងដ៏ទុក្ខសោកនេះ តារាចម្រៀង នាយចឺម បានបង្ហោះសារដ៏ក្រៀមក្រំថា៖ ប្អូនពិតជាសោកស្តាយណាស់បងប្រុសអើយ😭🙏ប្អូនមិននឹកស្មានដល់មែនថាបងទៅចោលប្អូនសោះ😭សូមបងទៅឲ្យបានសុខណាបងRIP🙏😭ចង់ប្រាប់ថាសោកស្តាយ ហើយប្អូននឹងចាំនៅអនុស្សាវរីយ៍ល្អរបស់ពួកយើងទាំងអស់គ្នា🙏(ស្លា.ប់ដោយសារកូវីត)🙏៕