អ្នកជំងឺចំនួន២នាក់ទៀតហើយ បាន ស្លា ប់ បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ម្នាក់ជនជាតិខ្មែរ និងម្នាក់ជនជាតិ…

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ មានអ្នកជំងឺ២នាក់ទៀតហើយ បាន.ស្លា.ប់.បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩។ អ្នក.ស្លា.ប់.ទី១៖ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ភូមិសាមគ្គី.សង្កាត់ត្រពាំងក្រសាំង.ខណ្ឌពោធិ័សែនជ័យ (ជិតផ្សារសាមគ្គី) ជាពិធីករFreelandតាមរោងការ និងធ្លាប់ធ្វើការជាមួយតារាកំប្លែង សេង ចិន្តា (ហៅក្អីត) និងមានស្រុកកំណើតនៅភូមិកណ្តាល.ឃុំមានជ័យ.ស្រុកឧដុង្គ.ខេត្តកំពង់ស្ពឺ មានជំ.ងឺធាត់កំរិត១ និងលើសឈា.ម ក្រុមគ្រូពេទ្យរកឃើញមានរលា.កសួ.តធ្ងន់ធ្ងរទាំងសងខាង និងមានខ្សោយសួ.តខ្លាំង។

តេស្តឃើញជំ.ងឺកូវីដ១៩នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ អ្នកជំ.ងឺបាន.ស្លា.ប់.នៅវេលាម៉ោង៧៖៣៥នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដោយខ្សោយសួ.តធ្ងន់ធ្ងរខ្លាំង រលាកសួ.តសងខ្លាំងធ្ងន់ធ្ងរខ្លាំង ដោយមេ.រោគកូវីដ១៩វាយលុក។

អ្នក.ស្លា.ប់.ទី២៖ឈ្មោះ Wu Jiannan ជនជាតិចិន ភេទប្រុស អាយុ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូនៅស្រុកកោះធំ.ខេត្តកណ្តាល។ រកឃើញជំ.ងឺកូវីដ១៩នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ ក្រុមគ្រូពេទ្យរកឃើញអ្នកជំ.ងឺមានរលា.កសួ.តធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងខ្សោយសួ.តខ្លាំងរហូតដល់ប្រើម៉ាស៊ីនជំនួយ។ អ្នកជំ.ងឺបាន.ស្លា.ប់.នៅវេលាម៉ោង៧៖៤៥នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ ដោយខ្សោយសួ.តធ្ងន់ធ្ងរខ្លាំង រលាកសួ.តសងខ្លាំងធ្ងន់ធ្ងរខ្លាំង ដោយមេ.រោគកូវីដ១៩វាយលុក។

ក្រសួងសុខាភិបាល នឹងប្រកាសជូនដំណឹងអំពីការស្លា.ប់នេះនៅពេលបន្ទាប់។ រហូតដល់មកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ចំនួន៧នាក់ហើយបាន.ស្លា.ប់.បាត់បង់ជីវិត ដោយសារជំ.ងឺកូវីដ១៩។ គួរជម្រាបជូនថានៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងជំ.ងឺកូវីដ១៩ចំនួន៥៥នាក់​ និងមានអ្នកជាសះស្បេីយចំនួន​២៣នាក់​៕