អាសូរណាស់! ក្មេងស្រី២នាក់ នាំគ្នាទៅរកខ្យង បែរជា ស្លា ប់ បាត់បង់ជីវិត ទាំង២នាក់ យ៉ាងអណោចអធ័ម ដោយសារ…

(កណ្ដាល)៖ កុមារី២នាក់នាំគ្នាទៅរាវខ្យងនៅក្នុងប្រឡាយទឹកមួយកន្លែង បែរជាស្លា.ប់គួរឲ្យអាសូរបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៩ និង៤០នាទីថ្ងៃទី១៥ ខែធ្នូ ​ឆ្នាំ២០២០ នៅចំណុចប្រឡាយព្រែកធំខាងក្រោយផ្ទះ ស្ថិតនៅភូមិត្នោតញី.ឃុំខ្ពប.ស្រុកស្អាង.ខេត្តកណ្តាល។ មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរ.ងគ្រោះ‌ដែលបានលង់ទឹកស្លា.ប់មាន២នាក់​ ទី១-កុមារីឈ្មោះ សុខ ឃីធីតា អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស​ មានម្ដាយឈ្មោះ ម៉ុនអុល អាយុ៥០ឆ្នាំ ជនជាតិខ្មែរមុុំខរបរកសិករ និងកុមារីទី២-ឈ្មោះ ភី សុខលាង អាយុ៦ឆ្នាំ ជនជាតិខ្មែ រមុខរបរសិស្ស មានឪពុកឈ្មោះ ផូ ភី អាយុ៥៣ឆ្នាំជ នជាតិខ្មែរ មុខរបរកសិករ និងម្តាយឈ្មោះ ផាត សុខលី អាយុ៤៧ឆ្នាំ ជនជាតិខ្មែ រមុខរបរកសិករ។ កុមារីទាំង២នាក់មានទីលំនៅក្នុងភូមិ-ឃុំខាងលើ។ ប្រភពដដែលបន្តថានៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៥និង១០នាទី កុមារីទាំង២នាក់បានបបួលគ្នាទៅរាវខ្យងនៅប្រឡាយធំខាងក្រោយផ្ទះ លុះដល់ម៉ោង១៩និង៣០នាទី ដោយមិនឃើញកុមារីទាំង២នាក់ត្រឡប់មកផ្ទះវិញ ក៏មានការសង្ស័យនាំគ្នាដើររក និងចុះទៅរាវរកនៅក្នុងទឹកប្រឡាយ ក៏បានប្រទះឃើញសាកស.ពកុមារីទាំង២បានលង់ទឹកស្លា.ប់.បាត់ទៅហើយ។ បន្ទាប់មកខ្លួនបានយកសាកសពកុមាររងគ្រោះត្រឡប់មកផ្ទះ ហើយរាយការណ៍ជូននគរបាលប៉ុស្តិ៍រដ្ឋបាលខ្ពបនិងនគរបាលជំនាញស្រុក​មកធ្វើការពិនិត្យស.ព ដោយមានការចូលរួមពីគ្រូពេទ្យមណ្ឌលសុខភាព ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងក្រុមគ្រួសារស.ឮពឃើញថា​ ជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ផ្សេងទៀតទេ។ តាមការសន្និដ្ឋានពីលោកគ្រូពេទ្យជំនាញ ជនរ.ងគ្រោះស្លា.ប់.ដោយសារលង់ទឹកប្រាកដមែន។ បន្ទាប់ពីធ្វើការពិនិត្យរួច សាកសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕