អំពាវនាវដល់អ្នកដែលបានទៅទទួល សេវាម៉ាស្សាដោយបុរស នៅហាង “GANESH” ចាប់ពីថ្ងៃទី០១ដល់ទី១៥ ខែមីនា សូមធ្វើចត្តាឡីស័ក ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាទៅធ្វេីតេស្តរកមេរោគកូវីដ១៩!
(ភ្នំពេញ)៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹង អំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានទៅទទួល សេវាម៉ាស្សាដោយបុរស ឬធ្លាប់ហៅបុគ្គលិកម៉ាស្សា នៅហាងខាងក្រោមនេះ ទៅផ្ដល់សេវានៅខាងក្រៅ ហាងម៉ាស្សាដោយបុរស ឈ្មោះ “GANESH” មានទីតាំងនៅផ្ទះលេខ២២Z ផ្លូវលេខ៤២០ ភូមិ៤.សង្កាត់បឹងត្របែក.ខណ្ឌចំការមន.រាជធានីភ្នំពេញ
ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬប្រសិនបើមានអាការៈមិនស្រួលខ្លួនឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅ៖ វិទ្យាល័យបាក់ទូក,វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម,មន្ទីរពេទ្យខ្មែរ-សូវៀត,មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។