អបអរសាទរ! គិតមកទល់ថ្ងែនេះ បងប្អូនសប្បុរសជន បានឧបត្ថម្ភថវិកាដើម្បីជួយសង់ផ្ទះថ្មីឲ្យ “នាយប្រុញ” បានសរុបដល់ទៅ…

(ភ្នំពេញ)៖ ឯកឧត្តម ពេជ្រ ស្រស់ បានសរសេរបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងែទី២៣ ខែមិនា ឆ្នាំ២០២១នេះថា៖ អបអរសាទរ! ក្មួយប្រុញនឹងមានផ្ទះថ្មីសម្រាប់រស់នៅដោយសមរម្យនឹងគេហើយ ដោយគិតមកដល់ព្រឹកនេះ គឺខ្ញុំបានទទួលថវិកាពីបងប្អូនសប្បុរសជនក្នុងប្រទេសនិងក្រៅប្រទេសមានចំនួនសរុបគិតជាដុល្លារ គឺមានចំនួន8300$

1,ទទួលបានពីលេខកុង ABA ខ្ញុំចំនួន7608$ 2,ទទួលបានតាមលេខវីងខ្ញុំចំនួន២លានរៀល 3,ទទួលបានពីលេខកុង ACLIDA ខ្ញុំចំនួន៨០ម៉ឺន៛ សរុបគិតជាដុល្លារសុទ្ធគឺចំនួនរហូតដល់8300$ ឯកឧត្តមបន្ថែមថា៖ ខ្ញុំសូមអរគុណដល់សប្បុរសជនទាំងអស់ ដែលអាណិតដល់ក្មួយប្រុញ និងគ្រួសារក្មួយប្រុញ ហើយបានជួយធ្វើផ្ទះជូនពួកគាត់តាមរយៈខ្ញុំឲ្យមានផ្ទះរស់នៅសមរម្យ

ប៉ុន្តែថវិកាទាំងអស់នេះគឺខ្ញុំនឹងសាងសង់ផ្ទះដោយមានការប្រុងប្រយ័ត្នបំផុត ជៀសសាងសង់អស់លុយ បែរជាផ្ទះសាងសង់មិនរួចរាល់ ម្យ៉ាងវិញទៀតខ្ញុំនឹងច្នៃធ្វើយ៉ាងណាឲ្យសល់លុយខ្លះទុកឲ្យពួកគាត់ដើម្បីទ្រទ្រង់ជីវភាពបានមួយរយៈពេលក្នុងកាលៈទេសៈមេរោគកូវីដកំពុងវាយលុកនៅក្នុងកម្ពុជាយើងសព្វថ្ងៃនេះ។ ឯកឧត្តម ពេជ្រ ស្រស់ បន្ដថា៖ នៅថ្ងៃនេះដែរក្រុមការងាររបស់ខ្ញុំកំពុងតែចុះទៅផ្ទះក្មួយប្រុញ ដើម្បីសិក្សាម៉ូតផ្ទះឲ្យលំអិតជាមួយគ្រួសារក្មួយប្រុញ និងឲ្យជាងចូលធ្វើផ្ទះតែម្តង។

បើសិនជាបងប្អូនខ្មែរចង់បន្តឧបត្ថម្ភជូនក្មួយប្រុញ ដើម្បីមានថវិកាប្រើប្រាស់ផ្សេងៗ ក្នុងជីវិតរបស់គាត់គឺបងប្អូនអាចបន្តចូលរួមតាមរយៈខ្ញុំទៀតបាន ដោយក្មួយប្រុញធ្វើឲ្យយើងមានសំណើច ដូច្នេះយើងរួមគ្នាបង្កើតសំណើចឲ្យក្មួយប្រុញវិញទៅ ម្នាក់បន្តិចដើម្បីស្នាមញញឹមក្មួយប្រុញ🙏🇰🇭🙏លេខ ABA ខ្ញុំ 070777771 => PICH SROS បើផ្ញើតាមវីងគឺលេខទូរស័ព្ទដៃខ្ញុំ 070757777៕