អាសូរណាស់! ក្មេងម្នាក់ បាន ស្លា ប់ បាត់បង់ជីវិត និង៣នាក់រង រ បួ ស ស្រាល ខណៈនាំគ្នាទៅតោងលេងទ្វាររបងដែក ស្រាប់តែ…

(ស្វាយរៀង)៖ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៦:៤៥នាទីថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១ នៅភូមិព្រៃទទឹង.ឃុំប្រសូត្រ.ស្រុកស្វាយទាប.ខេត្តស្វាយរៀង។ បើយោងតាមសាច់ញាតិជនរ.ងគ្រោះបានឲ្យដឹងថា៖ នៅមុនពេលកើត.ហេតុគេឃើញក្មេងប្រុសស្រីរងគ្រោះខាងលើបាននាំគ្នាលេងនៅក្បែររបង ហើយបានឡើងតោងលេងបណ្តាលឲ្យទ្វាររបងរលំសង្កត់ទាំង៤នាក់ រងរបួ.សធ្ងន់ស្រាល៣នាក់ ប៉ុន្តែអកុសល្យក្មេងស្រីអាយុ៨ឆ្នាំម្នាក់ បាន.ស្លា.ប់.បាត់បង់ជីវិត នៅតាមផ្លូវពេលដែលក្រុមគ្រួសារបញ្ជួនទៅមន្ទីរពេទ្យ។

ប្រភពបានបន្តទៀតថា៖ ក្មេងស្រីដែលបាន.ស្លា.ប់.ក្នុងហេតុ.ការណ៍រលំទ្វារបងសង្កត់លើ នោះមានឈ្មោះឃិន ធីតា ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្ស ឪពុកឈ្មោះឆាយ ចាន់លី អាយុ៣៩ឆ្នាំ មុខរបរលក់ពងមាន់ ម្ដាយឈ្មោះប្រាក់ ស៊ីនួន អាយុ៣៧ឆ្នាំ មុខរបររោងចក្ររស់នៅភូមិព្រៃទទឹង.ឃុំប្រសូត្រ.ស្រុកស្វាយទាប.ខេត្តស្វាយរៀង (ស្លា.ប់នៅពេលបញ្ជួនទៅមន្ទីពេទ្យ)។

ចំណែកក្មេងចំនួន៣នាក់ផ្សេងទៀត៖ ទី១.ឈ្មោះចិត្រ សុខនីសា ភេទស្រី អាយុ៩ឆ្នាំ មុខរបរសិស្ស (រងរ.បួ.សស្រាល) ទី២.ឈ្មោះចិត្រ ពិសិដ្ឋ ភេទប្រុស អាយុ២ឆ្នាំ មុខរបរក្នុងបន្ទុក (រងរ.បួ.សស្រាល) ៣.ឈ្មោះវីរះ ទេពី ភេទស្រី អាយុ៧ឆ្នាំ មុខរបរសិស្ ស(រងរ.បួ.សស្រាល)។

អ្នកទាំង៤នាក់ទៅលេងទ្វារបងផ្ទះឈ្មោះឡឹក ចិត្រ ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរអ្នកបើកបរ រស់នៅភូមិឃុំជាមួយគ្នា ក៏បានរលំទ្វារបងសង្កត់តែម្ដង ក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ។ បច្ចុប្បន្នសពក្មេងស្រីរ.ងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករ.ងគ្រោះកំពុងសម្រាកព្យាបាល៕