ទឹកចិត្តដ៏ធំធេង! ស្ងាត់ៗ លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ ឧបត្ថម្ភថវិកា សម្រាប់សាងសង់ផ្ទះឲ្យ “នាយប្រុញ” ចំនួនដល់ទៅ…

(ភ្នំពេញ)៖ ឯកឧត្តម ពេជ្ រស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានប្រកាសឧបត្ថម្ភធ្វើផ្ទះជូនក្មួយប្រុញ ក្រោយពេលឃើញជីវភាពដ៏លំបាករបស់ក្រុមគ្រួសារក្មួយប្រុញ ថែមទាំងមានឪពុកជាជនពិការផងនោះ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ឯកឧត្តម ពេជ្រ ស្រស់ បានសរសេរបង្ហោះនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ថា៖

ខ្ញុំបានឲ្យក្រុមការងារខ្ញុំទាក់ទងក្មួយប្រុញហើយ ដើម្បីជួយធ្វើកូនផ្ទះជូនពួកគាត់ឲ្យបានសមរម្យជាងផ្ទះគាត់បច្ចុប្បន្ននេះ ពីព្រោះខ្ញុំមើលឃើញផ្ទះគាត់ គឺលំបាកពេកហើយ រួមទាំងឪពុកគាត់ពិការថែមទៀតផង។ ឯកឧត្តម ពេជ្រ ស្រស់ បានបន្តថា៖ បើមានបងប្អូនណាចង់ជួយពួកគាត់ អាចជួយធ្វើផ្ទះជូនពួកគាត់ជាមួយខ្ញុំបាន។ ម្នាក់បន្តិចគឺដើម្បីស្នាមញញឹមជនក្រីក្រ លេខABAខ្ញុំ070777771។

ជាមួយគ្នានេះលោកជំទាវ ឧកញ៉ា នឹម វណ្ណៈ ក្រុមហ៊ុន ACE Group បានជួយឧបត្ថម្ភ “នាយប្រុញ” នូវថវិការចំនួន២៥០០ដុល្លា ដោយទឹកប្រាក់២០០០ដុល្លាសំរាប់ធ្វើផ្ទះ និង៥០០ដុល្លាទៀតសម្រាប់ទិញនូវសម្ភារៈប្រើប្រាស់ក្នុងផ្ទះក្មួយប្រុញ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឯកឧត្តម ពេជ្រ ស្រស់៕