សោកស្ដាយណាស់! លោកតាវ័យ៧៥ឆ្នាំ ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ នៅព្រឹកមិញនេះ គឺជាអ្នកជំនាញផ្នែក…

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ អ្នកកើតជំ.ងឺកូវីដ-១៩វ័យ៧៥ឆ្នាំម្នាក់ទៀត បាន.ស្លា.ប់.បាត់បង់ជីវិត។ តាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា បុរសរូបនេះមានលំនៅឋានក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ បើតាមប្រភពបានបញ្ជាក់ថា បុរសរូបនេះត្រូវបានរកឃើញថាកើតជំ.ងឺកូវីដ-១៩កាលពីយប់មិញនេះ។

បុរសជាអ្នកជំងឺបានរ.លាកសួ.តធ្ងន់ធ្ងរ បណ្តាលឱ្យជំ.ងឺធ្វើទុក្ខធ្ងន់។ ក្រោយពេលឃើញសភាពបែបនេះ ក្រុមគ្រូពេទ្យបានយកចូលបន្ទប់សង្គ្រោះ និងជួយសង្គ្រោះរយៈពេលប្រមាណ១០ម៉ោង។ តែជាអកុសលមិនអាចជួយសង្គ្រោះបាន និងទទួលមរណភាពនាព្រឹកនេះតែម្តង។ ក្រសួងសុខាភិបាល នឹងចេញសេចក្តីជូនដំណឹងអំពីករណីស្លា.ប់នេះនៅពេលបន្ទាប់។

គួរជម្រាបជូនថា តាមប្រភពអ្នកជំ.ងឺកូវីដ១៩ដែលបានស្លា.ប់នេះ ជាវេជ្ជបណ្ឌិតជំនាញជំងឺកុមារបានចូលនិវត្តន៍ និងជាគ្រូពេទ្យព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ និងជាអនុប្រធានការិយាល័យបច្ចេកទេស។ មុខងារចុងក្រោយជាទីប្រឹក្សាវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលខេមរភូមិន្ទ និងជាប្រធានអាសន:រោគកុមារនៅសាកលវិទ្យាល័យអន្តរជាតិ។

សូមបញ្ជាក់ថារហូតដល់មកដល់ពេលនេះ អ្នកជំ.ងឺកូវីដ១៩ចំនួន៤នាក់ហើយបានស្លា.ប់បាត់បង់ជីវិត បូករួមទាំងអ្នកជំងឺដែលស្លា.ប់នាព្រឹកនេះផង។ គួររំលឹកថានាថ្ងៃទី២១ ​ខែមីនា ​ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មីចំនួន​៧៣នាក់​ និងអ្នកជាសះស្បេីយចំនួន​១៧នាក់៕