ក្មេងតូចដេកក្នុងអង្រឹងក្រោមផ្ទះ លុះនាងស្រែកយំ នាំគ្នារត់មកមើល ស្រាប់តែបែកធ្លាយបុរសម្នាក់នេះ…
(ត្បូងឃ្មុំ)៖ បុរសម្នាក់បានចាប់បង្ខំសេពសន្ថវៈក្មេងស្រីទើបតែមានអាយុ២ឆ្នាំដែលកំពុងដេកនៅក្នុងអង្រឹងក្រោមផ្ទះ លុះក្មេងស្រីរងគ្រោះស្រែកយំទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នារត់មកមើលទើបដឹង និងបញ្ជូនក្មេងស្រីរ.ងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយបុរសជាជនសង្ស័យរូបនោះក៏ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនផងដែរ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៤ខែធ្នូឆ្នាំ២០២០ នៅស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។ លោក សេង មិ អធិការរងនគរបាលស្រុកត្បូងឃ្មុំប្រប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ភាន ភ័ណ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ទើបមានអាយុ២ឆ្នាំ។ លោកអធិការរងនគរបាលស្រុកត្បូងឃ្មុំប្រាប់ឲ្យដឹងបន្តថា មុនពេលកើតហេតុ ខណៈពេលដែលម្ដាយក្មេងស្រីរងគ្រោះចេញទៅស្រែ ក៏ទុកកូនស្រីផ្ញើនឹងអ្នកជិតខាងដែលជាជនសង្ស័យខាងលើឲ្យជួយមើល ដោយស្ត្រីជាម្តាយក្មេងស្រីរងគ្រោះនឹកស្មានថាមិនមានរឿងអ្វីកើតឡើងឡើយ។ លោកអធិការរងនគរបាលស្រុកត្បូងឃ្មុំបានប្រាប់បន្តថា លុះនៅពេលវេលាម៉ោងកើតហេតុខាងលើ ជនសង្សយរូបនោះក៏បានធ្វើសកម្មភាពចាប់បង្ខំសេពសន្ធវៈកុមារីរងគ្រោះដែលកំពុងដេកលើអង្រឹងនៅក្រោមផ្ទះទាំងកំរោល ជាហេតុធ្វើឲ្យក្មេងស្រីរងគ្រោះស្រែកយំបង្កឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នារត់មកមើល រួចបញ្ជូនក្មេងស្រីរងគ្រោះទៅពិនិត្យនៅមណ្ឌលសុខភាពឃុំអញ្ចើម និងបញ្ជូនបន្ដទៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។ លោកអធិការរងនគរបាលស្រុកត្បូងឃ្មុំបានបន្តទៀតថា នៅថ្ងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ក្រោយពីទទួលពាក្យបណ្ដឹងពីស្ត្រីឈ្មោះ ឈឿន ស្រ៊ន់ អាយុ៣៥ឆ្នាំ ត្រូវជាម្ដាយបង្កើតរបស់ក្មេងស្រីរ.ងគ្រោះរួចមក កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអញ្ចើម ចុះមកដល់កន្លែងហេតុធ្វើការស្រាវជ្រាវ ដោយបានការឯកភាពពីលោកឧត្តមសេនីយ៍ស្នងការ និងបានការឯកភាពពីលោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ ដោយបានឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជូនមកអធិការនគរបាលស្រុកត្បូងឃ្មុំ ដើម្បីសួរនាំ។ លោកអធិការរងនគរបាលស្រុកត្បូងឃ្មុំបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកបានបន្តចុះធ្វើការស្រាវជ្រាវដល់ផ្ទះកើតហេតុបន្ថែមទៀតចំណែកប្រពន្ធរបស់ជនសង្ស័យនៅថ្ងៃកើតហេតុក៏មិនបាននៅផ្ទះ ដោយចេញទៅខាងក្រៅបាត់។ បច្ចុប្បន្នជនស.ង្ស័.យខាងលើនេះត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅឲ្យតំណាងអយ្យការអមសាលាដំបូងខេត្តចាត់ការតាមច្បាប់៕