ប្រុញជិតបានផ្ទះថ្មីហើយ! មិនដល់២៤ម៉ោងផង មានបងប្អូនចូលជាថវិកា សម្រាប់ជួយសាងសង់ផ្ទះថ្មីឲ្យ “នាយប្រុញ” ចំនួនដល់ទៅ…

(ភ្នំពេញ)៖ ឯកឧត្តម ពេជ្ រស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានប្រកាសឧបត្ថម្ភធ្វើផ្ទះជូនក្មួយប្រុញ ក្រោយពេលឃើញជីវភាពដ៏លំបាករបស់ក្រុមគ្រួសារក្មួយប្រុញ ថែមទាំងមានឪពុកជាជនពិការផងនោះ។ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ឯកឧត្តម ពេជ្រ ស្រស់ បានសរសេរយ៉ាងដូច្នេះថា៖

ខ្ញុំបានឲ្យក្រុមការងារខ្ញុំទាក់ទងក្មួយប្រុញហើយ ដើម្បីជួយធ្វើកូនផ្ទះជូនពួកគាត់ឲ្យបានសមរម្យជាងផ្ទះគាត់បច្ចុប្បន្ននេះ ពីព្រោះខ្ញុំមើលឃើញផ្ទះគាត់ គឺលំបាកពេកហើយ រួមទាំងឪពុកគាត់ពិ.ការថែមទៀតផង។ លោកបានបន្តថា បើមានបងប្អូនណាចង់ជួយពួកគាត់ អាចជួយធ្វើផ្ទះជូនពួកគាត់ជាមួយខ្ញុំបាន។ ម្នាក់បន្តិចគឺដើម្បីស្នាមញញឹមជនក្រីក្ រលេខABAខ្ញុំ070777771។

គិតរហូតមកទល់និងព្រឹកថ្ងែទី២២ ខែមីនា ឆ្នាំ២០២១នេះ មានបងប្អូនសប្បុរសជនចូលជាថវិកាសម្រាប់ជួយសាងសង់ផ្ទះឲ្យនាយប្រុញ សរុបបានជាង២០០០ដុល្លាហើយ នេះបើតាមការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់ឯកឧត្តម ពេជ្រ ស្រស់ “ប្រុញអើយប្រុញ ផ្ទះថ្មីរបស់ក្មួយនឹងបានឆាប់ៗនេះហើយ ដោយឥឡូវបងប្អូនដែលអាណិតក្មួយ បានរួមគ្នាជួយក្មួយមានទឹកប្រាក់គឺជាង2000$ ហើយក៏មានបងប្អូនកំពុងផ្ញើជួយក្មួយទៀតដែរ។

ដោយក្មួយប្រុញធ្វើឲ្យយើងមានសំណើច ដូច្នេះយើងរួមគ្នាបង្កើតសំណើចឲ្យក្មួយប្រុញវិញទៅម្នាក់បន្តិចដើម្បីស្នាមញញឹមក្មួយប្រុញ🙏🇰🇭🙏លេខABAខ្ញុំ070777771 => PICH SROS បើផ្ញើតាមវីងគឺលេខទូរស័ព្ទដៃខ្ញុំ070757777 បញ្ជាក់គម្រោងធ្វើផ្ទះជូនក្មួយប្រុញត្រូវការថវិកាប្រមាណជាង5000$ ដូចរូបដែលបានបង្ហោះ”។

គួរជម្រាបជូនថា កន្លងមកឯកឧត្តមពេជ្រស្រស់ តែងតែយកចិត្តទុកដាក់ជូយដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត គ្រោះទឹកជំនន់ ជនទុរគត ជនពិ.ការ សិល្បករសិល្បការនី និងកីឡាផងដែរ៕