រំភើបណាស់! ឯកឧត្តម ពេជ្រ ស្រស់ ប្រកាសជួយសាងសង់ផ្ទះថ្មីអោយ “នាយប្រុញ” ហើយថែមទាំង…

ប្រិយមិត្តមួយចំនួនពិតជាបានមើល និងសើចជាមួយនឹង “នាយប្រុញ” ដែលនាយតែងតែចេញមុខនៅក្នុងវីដូអូក្នុងបណ្តាញធំៗដូចជាយូធូប និងហ្វេសបុក ជាមួយពាក្យកំប្លែងៗជាច្រើនប្លែកៗ។ គួរបញ្ជាក់ថាសព្វថ្ងៃនាយប្រុញ មានជីវភាពលំបាកខ្លាំង ដោយមានឪពុកជាជនពិ.ការផងដែរ ដោយនាយរស់នៅឯភូមិសូភី.ឃុំកន្ទ្រាំង.ស្រុកប្រាសាទបាគង.ខេត្តសៀមរាប។

ដោយលែកដោយអាណិតខ្លាំងពេក នៅមុននេះបន្តិចឯកឧត្តម ពេជ្ រស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានចិត្តសប្បុរសថានឹងសង់ផ្ទះអោយនាយប្រុញ ដោយឯកឧត្តមបានរៀបរាប់ថា៖

ខ្ញុំបានឲ្យក្រុមការងារខ្ញុំទាក់ទងក្មួយប្រុញហើយ ដើម្បីជួយធ្វើកូនផ្ទះជូនពួកគាត់ឲ្យបានសមរម្យជាងផ្ទះគាត់បច្ចុប្បន្ននេះ ពីព្រោះខ្ញុំមើលឃើញផ្ទះគាត់គឺលំបាកពេកហើយ រួមទាំងឪពុកគាត់ពិ.ការថែមទៀតផង ហើយបើមានបងប្អូនណាចង់ជួយពួកគាត់ អាចជួយធ្វើផ្ទះជូនពួកគាត់ជាមួយខ្ញុំបាន។ ម្នាក់បន្តិច គឺដើម្បីស្នាមញញឹមជនក្រីក្រ🙏🙏🇰🇭 លេខABAខ្ញុំ 070777771