ស្ត្រីវ័យចំណាស់ម្នាក់ពិការភ្នែកទាំងសងខាង មានមានជម្ងឺប្រចាំកាយ បានចង.កសម្លាប់ខ្លួនចោលគ្រួសារ

(ខេត្តកំពង់ធំ)៖ ស្ត្រីវយចំណាស់ម្នាក់មានជម្ងឺប្រចាំកាយពិការភ្នែកទាំងសងខាងបានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន។ ហេតុការណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោង៦:៣០នាទីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅភូមិបល្ល័ង្គ,ឃុំសាន់គ,ស្រុកកំពង់ស្វាយ,ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថាសពឈ្មោះ យាន ថាំ ភេទស្រី,អាយុ៦៤ឆ្នាំ,ជនជាតិខ្មែរ,ពិកាភ្នែកទាំងពីរ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។ តាមការបំភ្លឺពីបុរសជាប្តីឈ្មោះ ឈិន ថៅ អាយុ៨២ឆ្នាំ,ជនជាតិខ្មែរ,មុខរបរកសិករ,បាននិយាយថា៖ ច្រើនដងហើយប្រពន្ធគាត់តែងតែព្យាយាមរកចង.កសម្លាប់ខ្លួនតែគាត់ជាប្តីតាមជាប្រចាំទើបតែថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ម៉ោង១៩:០០នាទី គាត់មានការចាំបាច់ទៅផ្ទះប្អូនដល់ម៉ោងកើតហេតុត្រឡប់មកផ្ទះបានប្រទះឃើញសព(ប្រពន្ធ)ចង.កស្លាប់បាត់ទៅហើយចងដោយក្រម៉ាពណ៌ក្រហមសភ្ជាប់ទៅនឹងដំបូលបន្ទប់ទឹករានបាយ។ បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងប៉ុស្ដិ៍រដ្ឋបាលភូមិ/ឃុំបានចុះធ្វើការពិនិត្យសពនឹងកន្លែងកើតហេតុឃើញកន្សែងពណ៌ក្រហម-សចង.កទៅនឹងដំបូលបន្ទប់ទឹករានបាយសពមានស្នាមក្រលួតកពីមុខទៅក្រោយនិងមិនមានស្លាកស្នាមអ្វីដែលសង្ស័យករណីឃាតកម្មឡើយ។ ក្រោយពីពិនិត្យចប់សព្វគ្រប់សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕