ជួយស៊ែរឲ្យម្ចាស់ផ្ទះផ្សេងទៀតបានឃើញផង! ម្ចាស់ផ្ទះជួលម្នាក់ មានបន្ទប់សរុប៦៩បន្ទប់ សម្រេចមិនយកថ្លៃឈ្នួលដល់ទៅ៣ខែ ថែមទាំងផ្ដាំទៅអ្នកមានផ្ទះជួលផ្សេងថា…

(ហ្វេសប៊ុក)៖ គណនីហ្វេសប៊ុក “Chhoeun Bunchhorn” ដែលមានផ្ទះជួលនៅចំណុចសង្កាត់ស្វាយរលំ​ ដោយមានបន្ទប់សរុប៦៩បន្ទប់ ភាគច្រើនកម្មកររោងចក្រជួល បានសម្រេចមិនយកថ្លៃឈ្នួលបន្ទប់ចំនួន៣ខែ (មិនា,មេសា,ឧសភា) ដើម្បីជាការសម្រួលដល់កម្មករកម្មការនី និងបងប្អូនជាអ្នកជួលបន្ទប់កំឡុងពេលវិបិត្តកូវីដ-១៩។

ម្ចាស់ផ្ទះចិត្តធម៍រូបនេះ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាល្ងាចថ្ងែទី២០ ខែមិនា ឆ្នាំ២០២១នេះថា៖ ទឹកចូលច្រមុះដូចតែគ្នា -នៅសង្កាត់ស្វាយរលំខ្ញុំមានបន្ទប់ជួល៦៩បន្ទប់ ភាគច្រើនកម្មកររោងចក្រជួល។ ម្នាក់ៗអួលដើមកគ្រៗប់គ្នា ថ្ងៃនេះខ្ញុំសម្រេចមិនយកថ្លៃឈ្នួល៣ខែ (មិនាមេសាឧសភា)

ប៉ុន្តែទឹកភ្លើងជួយខ្លួនឯងទៅ🥰-គ្រប់យ៉ាងដោយសារទ្រង់កូវីដ១៩មកលេង…សង្ឃឹមវានឹងរលាយឆាប់ៗ។ អរគុណស្ថាបនិក២០កុម្ភៈ🙏-បងប្អូនមានបន្ទប់ជួលទាំងឡាយ បើមានអ្វីជួយបានជួយទៅ គ្មានបរទេសណាមកជួយគ្នាយើងក្រៅពីខ្មែរជួយខ្មែរទេ🥰❤️៕