មិចចឹង! ប្រធានាធិបតីអាមេរិកថ្មី លោក Joe Biden ជំពប់ជើងដួល ជាច្រើនលើក ពេលឡើងជណ្តើរយន្តហោះ Air Force One…(មានវីដេអូ)

លោក Joe Biden មិនមានរបួ.សអ្វីទេ បន្ទាប់ពីគាត់ជំពប់ជើងដួល នៅពេលឡើងជណ្តើរយន្តហោះប្រធានាធិបតីកាលពីថ្ងៃសុក្រ។ ប្រធានាធិបតីអាមេរិចអាយុ៧៨ឆ្នាំរូបនេះ បានជំពប់ជើងដួល៣ដង នៅពេលដែលលោកឡើងជណ្តើរយន្តហោះ Air Force One នៅឯមូលដ្ឋាន Joint Base Andrews ក្នុងរដ្ឋ Maryland។

លោកនិងអនុប្រធានាធិបតីលោកស្រី Kamal aHarris កំពុងធ្វើដំណើរទៅកាន់ទីក្រុង Atlanta នៃរដ្ឋ Georgia ដើម្បីជួបសហគមន៍ដែលរ.ងគ្រោះដោយការ.បា.ញ់.ប្រ.ហារ.កាលពីថ្ងៃពុធ ដែលបណ្តាលឲ្យមនុស្ស៨នាក់.ស្លា.ប់។ ប្រធានាធិបតីវ័យចំណាស់ជាងគេបំផុតក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិករូបនេះ បានព្យាយាមក្រោកឡើងវិញបន្ទាប់ពីការដួល។

ដោយមានពាក់ម៉ាស់ លោកបានងាកហើយលើកដៃគោរពដាក់មន្រ្តីយោធាដែលឈរនៅខាងក្រោម មុនពេលឡើងជិះយន្តហោះ។ សេតវិមានបាននិយាយថា លោកប្រធានាធិបតីមិនមានបញ្ហាអ្វីទេ ហើយមិនត្រូវការការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យដែលធ្វើដំណើរជាមួយគាត់ឡើយ៕ (សូមទស្សនាវីដេអូខាងក្រោម)៖