គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ រវាងរថយន្តលុចសុីស RX 300 បុកគ្នាជាមួយម៉ូតូ បណ្ដាលឲ្យផ្ទុះឆាបឆេះ ចំណែកមនុស្ស…

(ព្រះសីហនុ)៖ កាលពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ឋត់មួយ កើតឡើងនៅចន្លោះគីឡូម៉ែត្រ ១៥៨ -១៥៩ ស្ថិតក្នុងភូមិមនោរម្យ.ឃុំតានៃ.ស្រុកព្រៃនប់.ខេត្តព្រះសីហនុ រវាងម៉ូតូ អុិចសង់ទ័រ គ្មានស្លាកលេខ ពណ៌ខ្មៅ បើកបរក្នុងទិសដៅពីក្រុងព្រះសីហនុឆ្ពោះទៅភ្នំពេញ អ្នកបើកបរមិនស្កាល់អត្តសញ្ញាណ (ស្លា.ប់) ហើយម៉ូតូត្រូវភ្លើ.ងឆេះសល់តែគ្រោងដែក

និងរថយន្តម៉ាក់ឡិចសុីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A-1877 ក្នុងទិសដៅបញ្ច្រាសគ្នា អ្នកបើកបររថយន្តបានរត់គេចបាត់ (មិនស្គាល់អត្តសញ្ញាណ)។ វត្ថុតាងម៉ូតូដែលភ្លើ.ងឆេះសល់តែគ្រោងដែកនិងរថយន្តត្រូវបានសមត្តកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយនៅពេលក្រោយ៕ ប្រភព៖ កូនខ្លាតូច