ក្រោយទទួលដំណឹង ភរិយាតារាជើងចាស់ ហួរ ឡាវី និងជាម្ដាយរបស់ វី ឌីណែត ទទួលមរណភាព តារាចម្រៀង មាស សុខសោភា បានបង្ហោះសារថា…

(ភ្នំពេញ)៖ លោកស្រី នួន សុផាន្នី ដែលជាភរិយារបស់តារាជើងចាស់ ហួរ ឡាវី និងត្រូវជាម្តាយរបស់តារាចម្រៀង វី ឌីណែត បានទទួលមរណភាពនៅមុននេះបន្តិច អំឡុងពេលសំរាកព្យាបាលជំ.ងឺកូវីដ១៩។ ជាមួយដំណឹងដ៏ក្រៀមក្រំនេះ តារាចម្រៀង មាស សុខសោភា ក៏បានបង្ហោះសារថា

«នាងខ្ញុំ មាស សុខសោភា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារលោកពូ ហួរ ឡាវី និងប្អូនស្រី វី ឌីណែត ក្នុងការបាត់បង់ប្រពន្ធនិងម្ដាយជាទីស្រលាញ់ សូមបួងសួងជូនវិញ្ញាណក្ខន្ធ អ្នកមីងទៅកាន់សុគតិភព។ សូមបងប្អូងប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់អោយបានខ្ពស់ទាំងអស់គ្នា។🙏🙏🙏#stayhome #staysafe»។

យ៉ាងណាមិញជុំវិញការ.ស្លា.ប់.របស់លោកស្រី នួន សុផាន្នី នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនោះទេថា ដោយសារមូលហេតុអ្វី។ គួរជម្រាបថាភរិយារបស់លោក ហួរ ឡាវី ត្រូវបានគេដឹងថាកំពុងសម្រាកព្យាបាលជំ.ងឺកូវីដ-១៩ ខណៈប៉ុន្មានថ្ងៃមុនកញ្ញា វី ឌីណែត បានប្រកាសថាម្តាយរបស់ខ្លួនមានអការៈធ្វើទុក្ខខ្លាំង៕