ទប់ទឹកភ្នែកមិនជាប់! ក្រោយពីអ្នកម្ដាយជាទីស្រឡាញ់ ទទួលមរណភាព រីឯខ្លួន កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ តារាចម្រៀង វី ឌីណែត បានបង្ហោះសារដ៏ក្រៀមក្រំថា…

(ភ្នំពេញ)៖ លោកស្រី នួន សុផាន្នី ដែលជាភរិយារបស់តារាជើងចាស់ ហួរ ឡាវី និងត្រូវជាម្តាយរបស់តារាចម្រៀង វី ឌីណែត បានទទួលមរណភាពនៅមុននេះបន្តិច អំឡុងពេលសំរាកព្យាបាលជំ.ងឺកូវីដ១៩។ ជាមួយដំណឹងដ៏ក្រៀមក្រំនេះ តារាចម្រៀង ណុប បាយ៉ារិទ្ធ វិញក៏បានបង្ហោះសារថា «ចូលរួមរំលែកទុក្ខផងប្អូនស្រីអើយ។ អ្នកម្តាយរបស់ប្អូនស្រី Vy DyNeth HM បានលាចាកលោកហើយ»។

យ៉ាងណាមិញ ជុំវិញការ.ស្លា.ប់.របស់លោកស្រី នួន សុផាន្នី នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនោះទេថា ដោយសារមូលហេតុអ្វី។ គួរជម្រាបថាភរិយារបស់លោក ហួរ ឡាវី ត្រូវបានគេដឹងថាកំពុងសម្រាកព្យាបាលជំ.ងឺកូវីដ-១៩ ខណៈប៉ុន្មានថ្ងៃមុន កញ្ញា វី ឌីណែត បានប្រកាសថា ម្តាយរបស់ខ្លួនមានអការៈធ្វើទុក្ខខ្លាំង។

ក្រោយពីអ្នកម្ដាយជាទីស្រឡាញ់លាចាកលោកទៅ តារាចម្រៀង វី ឌីណែត បានបង្ហោះសារដ៏ក្រៀមក្រំថា «ខ្ញុំលែងមានម៉ាក់ហៅហេីយ😭😭សូមម៉ាក់ទៅអោយបានសុខ🙏🏼🙏🏼🙏🏼ម៉ាក់កុំបារម្មណ៍ណាកូននឹងនៅមេីលថែប៉ានឹងអ្នកផ្ទះយេីង🙏🏼កូននឹងរឹងមាំ💪🏻សូមបីតែមុខជាលេីកចុងក្រោយក៏មិនបានឃេីញ​ ម៉ាក់ឈឺក៏កូនៗមិនអាចទៅមេីលថែបាន😓ម៉ាក់ខូចហេីយក៏មិនអាចឃេីញសុំបីតែស.ព😓😭

ខ្ញុំក៏មិនអាចចេញទៅបាន😭ចេញទៅធ្វេីបុណ្យអោយម៉ាក់ក៏មិនបាន🙏🏼🙏🏼🙏🏼សូមអោយវិញ្ញាណក្ខន្ធម៉ាក់ទៅកាន់សុខគតិភពផងចុះ🙏🏼🙏🏼សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នជាមួយនឹងជំ.ងឺដ៏.សា.ហាវនេះ😭🙏🏼វាលឿនពេកហេីយម៉ាក់អេីយ😭😭»៕