ចូលរួមសោកស្ដាយ! អ្នកម្ដាយរបស់តារាចម្រៀង វី ឌីណែត និងជាភរិយាលោក ហួរ ឡាវី បានទទួលមរណភាព នៅមុននេះបន្តិច កំឡុងពេលសម្រាកព្យាបាល

(ភ្នំពេញ)៖ នេះចាត់ទុកជាដំណឹងដ៏ក្រៀមក្រំ និងសោកសៅបំផុតដោយនៅមុននេះបន្តិច ម្តាយរបស់តារាចម្រៀងស្រីកញ្ញា វី ឌីណែត បានទទួលមរណៈភាពហើយ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២១នេះ កំឡុងពេលសម្រាកព្យាបាល។ នេះបើយោងតាមប្រភពពីមិត្តសិល្បៈនិងសាច់ញាតិ ហើយលាចាកលោកមុននេះដោយ វី ឌីណែត បានបង្ហោះរូបបូខ្មៅ។

នេះជាដំណឹងដ៍ក្រៀមក្រំបំផុតសម្រាប់មហាជន ដែលគាំទ្រតារាចម្រៀងហួរ ឡាវី និង វី ឌីណែត។

ជាមួយគ្នានោះផងដែរ​លោក ណុប បាយ៉ារិទ្ធ ក៏បានបង្ហោះសារចូលរូមមរណ់ៈទុក្ខនេះផងដែរ ដោយលោកបានសរសេរសារថា «ចូលរួមរំលែកទុក្ខផងប្អូនស្រីអើយ😔😔😔💐💐💐 អ្នកម្តាយរបស់ប្អូនស្រី Vy DyNeth HM បានលាចាកលោកហើយ😔»៕