ជីវិតមើលមិនឃើញមែន! បុរសម្នាក់ បាន ស្លា ប់ បាត់បង់ជីវិតភ្លាមៗ ត្រឹមមួយពព្រឹចភ្នែក ខណៈដេកលើអង្រឹងសុខៗ ស្រាប់តែ…

(ស្ទឹងត្រែង)៖ តាមរបាយការណ៍របស់មន្ត្រីប៉ុស្តិ៍បានឲ្យដឹងថា ជនរ.ងគ្រោះឈ្មោះ ម៉ង ថាវ អាយុ៦០ឆ្នាំ មានទីលំនៅភូមិម៉ារ៉ាច.ឃុំប៉ាអរ.ស្រុកអូរជុំ.ខេត្តរតនគីរី បានមកលេងបងប្អូននៅភូមិឃុំកើតហេតុខាងលើ គាត់បាន​យកអង្រឹងក្រណាត់នីឡុងពណ៌ខៀវ មកចងដេកលេងនៅខ្ទមមាត់​ទន្លេ ដោយគាត់ចងមិនបានពិនិត្យឬសួនាំពីម្ចាស់ផ្ទះជាមុន ហើយក៍មិនបានដឹងថាបង្គោលឈើពុកឡើយ

ទើបធ្វើឲ្យបាក់ទៅគៀប និងឃ្នាបខ្ទមកម្ពស់ពីដីប្រហែល៦០សង់ទីម៉ែត្រ ហើយបង្គោលបាក់ធ្លាក់សង្កត់ពីលើទើបបណ្ដាលឲ្យ.ស្លា.ប់.តែម្តង។ ក្រោយការពិនិត្យនិងកោសល្យវិច័យមក សមត្ថកិច្ចក៏បានប្រគល់សាកស.ពខាងលើឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ ស្របពេលនោះគណៈបញ្ចាការឯកភាពស្រុកសេសានក៏បានចូលរួមរំលែកទុក្ខ និងនាំបច្ច័យតាមសទ្ធារបស់ក្រុមការងារស្រុកប្រគល់ជូនគ្រួសារ​សព​ដើម្បីចាត់ចែងធ្វើបុណ្យ៕