ជូនពរពួកគាត់ម្នាក់១មាត់មក! នារីជាគូដណ្ដឹង របស់លោកគ្រូពេទ្យជួរមុខម្នាក់ បានបង្ហោះសារប៉ុន្មានឃ្លា អានហើយពិតជារំជួលចិត្តខ្លាំង…

(ហ្វេសប៊ុក)៖ ម្ចាស់គណនីហ្វេសប៊ុក “Kruy Vorleak Tevy” ដែលជាគូដណ្ដឹង របស់លោកគ្រូពេទ្យជួរមុខម្នាក់ កំពុងធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានបង្ហោះសារដ៏រំជួលចិត្តប៉ុន្មានឃ្លា នៅថ្ងែទី១៧ ខែមិនា ឆ្នាំ២០២១នេះថា៖ រយះពេល1ឆ្នាំពេញដែលគាត់បានចុះសមរភូមិជួរមុខ ប្រយុទ្ធប្រឆាំងនឹងជំ.ងឺរីករាលដាលCOVID-19 ជូនដល់ប្រជាពលរដ្ឋ🙏🙏

ក្នុងនាមខ្ញុំជាគ្រួសារមួយរូប ខ្ញុំពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះគាត់ តែខ្ញុំដឹងថាគាត់ និងលោកគ្រូអ្នកគ្រូពេទ្យជួរមុខ ជាវីរះបុរសវីរះនារីសម្រាប់ខ្ញុំ ក៍ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូល🙏🙏 ម្ចាស់គណនីនេះបន្ថែមថា៖ ដោយក្ដីគោរព សូមជូនពរគាត់ និងគ្រូពេទ្យជួរមុខទាំងអស់ សូមមានសុខភាពល្អ ជៀសឆ្ងាយពីជម្ងឺទាំងឡាយ👏👏🇰🇭🇰🇭