ញាក់សាច់! មើលមួយភ្លេតស្មានតែបន្លែ ស្ពៃ ត្រកួន ដល់សមត្ថតិច្ចចុះទៅ ទើបដឹងថា តាមពិតគឺជា….

(តាកែវ)៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៧នឹង៣០នាទី អនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ បានឡើងរុករកកា.ប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន០៨ទីតាំង

អាងស្តុកទឹក០១នៅចំនុចខ្នងភ្នំដុបខាងលិចប្រាសាទបាយ៉ងកោ ស្ថិតក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ៩៧៥ម៉ែត្រការ៉េ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕