តាមពិតចឹងសោះ! ព្រះតេជគុណ ជួន កក្តដា បានឡាយវីដេអូ ទម្លាយពីប្រវត្តិរបស់អន្ទឹត កក្ដដា សោភ័ណ្ឌ យ៉ាងច្បាស់ៗថា…(មានវីដេអូ)

(តាកែវ)៖ ក្រោយអន្ទិត កក្កដា សុភ័ណ្ឌ ឆ្លងជំងឺកូវីដទៅធ្វើជាអ្នកកំដរកូនកម្លោះកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅភូមិក្រាំងលាវ.ឃុំរវៀង.ស្រុកសំរោង បានធ្វើឲ្យពលរដ្ឋមិនតិចនាក់ទេ កំពុងតែព្រួបារម្ភពីសុខភាព របស់ខ្លួន ហើយអាជ្ញាធរថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ខេត្តតាកែវ ក៏ឈឺក្បាលវិលមុខមិនតិចដែរ។ ក្រោយពីផ្ទុះករណីនេះ ព្រះតេជគុណ ជួន កក្តដា បានឡាយវីដេអូទម្លាយពីប្រវត្តិ អន្ទឹត កក្ដដាសោភ័ណ្ឌ ថា រឿងប្រវត្តិអន្ទឹត កក្ដដា សោភ័ណ្ឌ មានតែព្រះអង្គផ្ទាល់ និងព្រះអង្គភិន វុទ្ធី ទើបដឹងច្បាស់។

ដំបូងឡើយក្មេងម្នាក់នេះ (កក្ដដាសោភ័ណ្ឌ) មិនដឹងមកពីណាទេ បានមកកុដិលេខ៧វត្តបុទុមវតី ជួបព្រះសង្ឃ១អង្គព្រះនាមផៃ។ ក្មេងម្នាក់នេះមិនថាខ្លួនឯងឈ្មោះអីដែរ ពេលនោះព្រះអង្គផៃសាកសួរក្មេងនេះ គិតតែពីយំមិនដឹងមកពីណាមកពីណីទេ។ អ៊ីចឹងព្រះអង្គផៃថា បានកូនសិស្ស១ហើយ ក៏ឲ្យស្នាក់នៅជាមួយ។ អ៊ីចឹងហើយ ទើបព្រះអង្គផៃ ដាក់ឈ្មោះកូនសិស្សហ្នឹង ឈ្មោះភ័ណ្ឌ ដើម្បីឲ្យជូន នឹងខ្លួនឈ្មោះផៃ។ ក្មេងម្នាក់ហ្នឹង មានចរិតស្រីមិនចំជាស្រីប្រុសមិនប្រុសមិនចំជាប្រុស ហើយសួរនាំម៉ែឪមិនដឹងថា នៅឯណាទេ។ ក្រោយមក មេកុដិលោកស្អប់អាចរិតអ៊ីចឹង ទើបដេញលែងឲ្យស្នាក់នៅកុដិ ដោយមកស្បោងមួយបង្វេចដើរចេញពីវត្ត។

លុះមកព្រះអង្គ និងព្រះអង្គភិន វុទ្ធី និមន្តមកពីទេសនាវិញ ក៏នឹកឃើញថា ក្មេង១ហ្នឹងកំព្រាគ្មានឪពុកម្តាយផ្ទះសម្បែងផង រកត្រកូលរកឈ្មោះខ្លួនឯង ក៏មិនដឹងឈ្មោះខ្លួនឯងផង ទើបព្រះអង្គមានចិត្តអាណិត ក៏ឲ្យអ្នកម៉ូតូឌុបជិះតាមរករហូតដល់ស្ពានអាកាសក្បាលថ្នល់ ទើបរកឃើញដឹកមកវិញ ហើយព្រះអង្គបានពិភាក្សាជាមួយព្រះអង្គ ភិន វុទ្ធី មានតែយកក្មេងម្នាក់ហ្នឹងទៅតាកែវ វត្តប្រាសាទនាងខ្មៅទេ បើមិនអ៊ីចឹងទៅអនាគតគ្នាមិនដឹងទៅជាយ៉ាងណាទេ។ ព្រះអង្គសួរទៅថា សម្រេចចិត្តបួសទេ ហើយបួសត្រឹមសាមណេបានហើយ ព្រោះបើចរិតស្រីមិនចំស្រីប្រុសមិនចំប្រុសមិនអាចបួសជាភិក្ខុឡើយ ទើបព្រះអង្គយកក្មេងម្នាក់ហ្នឹង (កក្ដដា សោភ័ណ្ឌ) មកវត្តប្រាសាទនាងខ្មៅ។

ពេលដែលបួសត្រូវចាំថា មិនមែនមានកូនសិស្សតែម្នាក់ហ្នឹងទេ ហើយក្មេងកំព្រាមានច្រើនណាស់ដែលមកបួស ហើយព្រះអង្គក៏មិនមែនជាអាណាព្យាបាលគេរហូតដែរ…។ ពេលអន្ទិត កក្ដដា សោភ័ មកបួសត្រូវមានអាណាព្យាបាលអ្នកធានា ទើបព្រះអង្គ និងព្រះអង្គភិន វុទ្ធី ធ្វើជាអ្នកធានា ទើបព្រះអង្គយកឈ្មោះព្រះអង្គ (កក្តដា ជានាមត្រកូល) អ្នកធានាដាក់ទៅអាជ្ញាធរ ដើម្បីធ្វើច្បាប់សុំបួស ទើបជាប់ឈ្មោះ កក្ដដា សោភ័ណ្ឌ ដល់សព្វថ្ងៃនេះ…។ ព្រះអង្គបន្តទៀតថា ក្រោយបួសហើយនៅក្នុងរង្វង់ការគ្រប់គ្រងរបស់ព្រះអង្គ អន្ទិត កក្ដដា សោភ័ណ្ឌ យ៉ាប់ជាងគេ ព្រះអង្គស្តីផងប្រដៅផង មានពេលខ្លះជ្រុលដល់វ៉ៃ ដើម្បីឲ្យរាង តែមិនព្រមរាងទេ

គឺនៅអាចរិតម៉្ញិកម៉្ញក់ហ្នឹងមិនព្រមចោលទេ ព្រះអង្គវុទ្ធី និងមន្ត្រីសង្ឃក្នុងវត្ត ក៏ដឹងដូចគ្នា រហូតដល់រៀនចប់បឋមនៅវត្តប្រាសាទនាងខ្មៅ ព្រះអង្គប្រាប់ថា ទៅគង់នៅវត្តនៅភ្នំពេញ លោកគ្រូអត់សុំឲ្យទេ ប្រឡងខ្លួនឯងជាប់ស្រេចតែកូនសិស្សទៅ កូនសិស្សដែលចេញវត្តប្រាសាទនាងខ្មៅហើយ គឺទាក់ទងវត្តគង់នៅដោយខ្លួនឯងចុះ។ ហើយមុនពេលចេញពីវត្តប្រាសាទនាងខ្មៅ គឹបានធ្វើលិខិត១ហើយថា កូនសិស្សឈ្មោះនេះ សាមណេនេះ មិនមែនគង់នៅវត្តប្រាសាទនាងខ្មៅទៀតទេ។ មុននឹងអន្ទឹត កក្ដដា សោភ័ណ្ឌ ចេញពីវត្តប្រាសាទនាងខ្មៅ ព្រះបានប្រដៅទៀតថា

ចង់រស់ឲ្យសុខចង់រស់ឲ្យស្រួល គឺតែពីខំប្រឹងរៀនសូត្រទៅ កុំគិតអារឿងម៉្ញិកម៉្ញក់ហ្នឹង តែចេញផុតពីព្រះអង្គទៅ ដូចគោដាច់កន្លុះ គឺខ្លាំងលើសដើម មន្ត្រីសង្ឃ ព្រះសង្ឃឆាតសួរព្រះឲ្យជួយណែនាំ រហូតដល់ណែនាំនិយាយលែងបាន ប្រដៅលែងស្តាប់ តែពេលអន្ទិត កក្ដដា សោភ័ណ្ឌ មកត្អូញអត់លុយបង់ថ្លៃសាលាព្រះអង្គឲ្យទៀត។ តែកូនសិស្សម្នាក់នេះ (កក្ដដា សោភ័ណ្ឌ) នាំរឿងមកឲ្យព្រះអង្គមិនឈប់ឈរ ក្នុងចំណោមកូនសិស្សជាង២០០០នាក់ គ្មានអ្នកណានាំពិបាក ដូចអន្ទិតកក្ដដា សោភ័ណ្ឌ ឡើយ

រហូតមន្ត្រីសង្ឃចាប់ផ្សឹករួច ក៏អន្ទិត កក្ដដា សោភ័ណ្ឌ មិនដែលទូរស័ព្ទមកសួរសុខទុក្ខព្រះអង្គដែលធ្លាប់ជាគ្រូដែរ និងនៅចុងក្រោយនេះ អន្ទិត កក្ដដា សោភ័ណ្ឌ បានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកសំរោង មានការព្រួយបារម្ភពីសុខភាព និងអាជ្ញាធរខេត្ត ឈឺក្បាលវិលមុខជាខ្លាំង រឿងមានផ្ទុកជំងឺកូវីដ-១៩ហើយ បែរជាដើរហើរមកធ្វើជាអ្នកកំដរកូនកំលោះរៀបមង្គលការនៅឆ្នាំ២០២១ នៅភូមិក្រាំងលាវឃុំរវៀងស្រុកសំរោង៕ ប្រភព៖ KBN News (សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម)៖